VOV WorldVOV World
លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ការអភិរក្សវប្បធម៌ត្រូវផ្សារភ្ជាប់នឹងការអភិវឌ្ឍមុខ​របរ​ចិញ្ជឹម​ជីវិត
18/04/2026 09:11
[VOVWORLD] - ដើម្បីរំលឹកទិវាវប្បធម៌បណ្តា​ជនជាតិវៀតណាម (ថ្ងៃទី១៩ ខែមេសា) នៅព្រឹកថ្ងៃទី១៨ ខែមេសា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក​ តូ ឡឹម បានជួបជាមួយគណៈប្រតិភូចំនួន ១២៤នាក់ ជាព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករ និងអ្នកមានកិត្យានុភាពក្នុង​សហគមន៍ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស ការពារ និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តា​ជនជាតិ។
លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ការអភិរក្សវប្បធម៌ត្រូវផ្សារភ្ជាប់នឹងការអភិវឌ្ឍមុខ​របរ​ចិញ្ជឹម​ជីវិត
260418 am 22 anh 1.jpeg អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានជួបជាមួយព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករ និងអ្នកមានកិត្យានុភាពក្នុងសហគមន៍ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស ការពារ និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិ។ រូបថត៖ VOV ថ្លែងនៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា មូលដ្ឋានគ្រឹះនៃកម្លាំងរយៈពេលវែងរបស់ប្រទេសមួយ មិនត្រឹមតែស្ថិតក្នុងសក្តានុពលសេដ្ឋកិច្ច ឬកម្រិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាចម្បងបង្អស់ គឺស្ថិតនៅក្នុងជម្រៅនៃវប្បធម៌ ក្នុង​ចរិតលក្ខណៈរបស់ប្រជាជន និងសាមគ្គីភាពរបស់សហគមន៍។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា៖ 260418_am_22_anh_2.jpeg អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ថ្លែងនៅក្នុងជំនួប​។ រូបថត៖ VOV
TAG
VOV/VOVWORLD/​អគ្គលេខាបក្ស ប្រធានរដ្ឋ/អភិរក្សវប្បធម៌/មុខ​របរ​ចិញ្ជឹម​ជីវិត/សហគមន៍​