វៀតណាមសាកល្បងបណ្តាញអ៊ីនធឺណិត ៥០ Gbps
18/04/2026 09:33
[VOVWORLD] - នាថ្ងៃទី ១៧ ខែមេសា សាជីវកម្មឧស្សាហកម្មនិងទូរគមនាគមន៍យោធា (Viettel) បានប្រកាសពីការសាកល្បងដោយជោគជ័យនូវបច្ចេកវិទ្យាចូលប្រើអ៊ីនធឺណិតអុបទិកជំនាន់ថ្មីចំនួន២ គឺ ២៥G PON និង ៥០G PON។

260418_fm_05.jpg រូបថត៖ thanhnien.vn ក្នុងនោះ បច្ចេកវិទ្យា ២៥G PON មានល្បឿនជាក់ស្តែងឈានដល់ ២១ Gbps; ខណៈដែលបច្ចេកវិទ្យា ៥០G PON បានឈានដល់ ៤១ Gbps។ ជាមួយនឹងលទ្ធផលទាំងនេះ Viettel ក្លាយជាអ្នកផ្តល់សេវាអ៊ីនធឺណិត ដំបូងគេនៅវៀតណាមដែលបានសាកល្បងបច្ចេកវិទ្យា ultra-broadband ប្រកបដោយជោគជ័យ ដែលច្បាមជាប់នឹងផែនទីបង្ហាញផ្លូវរបស់សាជីវកម្មទូរគមនាគមន៍ឈានមុខគេនៅលើពិភពលោក។ ការធ្វើជាម្ចាស់លើបច្ចេកវិទ្យាដូចជា ២៥G និង ៥០G PON ត្រូវបានរំពឹងថា នាំមកនូវតម្លៃជាក់ស្តែងដល់អ្នកប្រើប្រាស់ និងអាជីវកម្ម។ ហេដ្ឋារចនាសម្ព័ន្ធនេះ អាចដោះសោសម្រាប់កម្មវិធីថ្មីៗ ដូចជា៖ វីដេអូ 8K កម្មវិធីការពិតពង្រីក (XR) ជាដើម។ សម្រាប់អង្គការនានា នេះត្រូវបានរំពឹងថា នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ដំណើរការម៉ូដែលរោងចក្រឆ្លាតវៃ ច្បាប់ចម្លងឌីជីថល ឬប្រតិបត្តិការឧបករណ៍ពីចម្ងាយតាមពេលវេលាជាក់ស្តែង ជាមួយនឹងភាពយឺតយ៉ាវស្ទើរតែកម្រិតសូន្យ។ Viettel មិនបានប្រកាសពីពេលវេលាសម្រាប់ការអនុវត្តបច្ចេកវិទ្យានេះទេ ប៉ុន្តែបានបញ្ជាក់ថា បន្ទាប់ពីបានបញ្ចប់ការវាយតម្លៃប្រតិបត្តិការ ពួកគេនឹងផ្គត់ផ្គង់សេវាកម្ម ultra-broadband ចាប់ពី ២០ Gbps ដល់ ៤០ Gbps សម្រាប់ក្រុមអតិថិជនជាក់លាក់ ទន្ទឹមនឹងនោះ បន្តស្រាវជ្រាវបច្ចេកវិទ្យាខ្ពស់ជាងដូចជា 100G PONជាដើម៕
TAG
VOV/VOVWORLD/វៀតណាម/អ៊ីនធឺណិត/Viettel/
Related





