ធ្លាប់ជាកន្លែងប្រជុំជីវភាពវប្បធម៌សហគមន៍ដ៏មមាញឹក ឆាកល្ខោនទឹក ហុងផុង ឥឡូវនេះរងផលប៉ះពាល់ខ្លះដោយជីវភាពសម័យទំនើប នាំឲ្យមានការសម្តែងតិចជាងមុន។
ឆាកល្ខោនទឹក ហុងផុង - កន្លែងសម្តែងប្រពៃណីដែលភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជីវភាពវប្បធម៌របស់សហគមន៍នៅមូលដ្ឋាន។
ដោយក្តីស្រឡាញ់ចំពោះអាជីព និងស្មារតីទទួលខុសត្រូវចំពោះបេតិកភណ្ឌរបស់ដូនតា សិប្បករនៅទីនេះ នៅតែរក្សាសកម្មភាពដោយស្ងៀមស្ងាត់ បង្ហាត់បង្រៀនជំនាញ និងថែរក្សារឿងរ៉ាវប្រជាប្រិយពិសេសៗ។
សម្រាប់ពួកគេ អាយ៉ងឈើនីមួយៗមិនត្រឹមតែជាឧបករណ៍សម្តែងប៉ុណ្ណោះទេ ថែមទាំងជា ការចងចាំវប្បធម៌ជនបទ ដែលឆ្លុះបញ្ចាំងពីជីវភាព ទំនៀមទម្លាប់ និងព្រលឹងរបស់ប្រជាជនវៀតណាមទៀតផង។
ក្រុមភ្លេងនិងអ្នកចម្រៀង រួមចំណែកបង្កើតឡើងបរិយាកាសសិល្បៈដ៏សម្បូរទៅដោយចំណាប់អារម្មណ៍សម្រាប់ការសម្តែងនីមួយៗ។
សំឡេងស្គរ ចាប៉ី និងសំឡេងច្រៀង បង្កើតបរិយាកាសដ៏រស់រវើកសម្រាប់រឿងរ៉ាវប្រជាប្រិយដែលត្រូវបានសម្ដែងនៅលើផ្ទៃទឹក រួមចំណែកដល់ការអភិរក្សតម្លៃវប្បធម៌ប្រពៃណី។
នៅក្នុងដំណើរអភិរក្ស និងពង្រីកសិល្បៈប្រពៃណី ក្រុមសម្ដែងល្ខោនអាយ៉ងទឹក ហុងផុង កំពុងស្វែងរកឱកាស ដើម្បីគួបផ្សំជាមួយទេសចរណ៍ឆ្លងកាត់បទពិសោធន៍ ក្នុងបំណងនាំល្ខោនអាយ៉ងទឹកឱ្យកាន់តែខិតជិតដល់សាធារណជនទាំងក្នុងស្រុក និងអន្តរជាតិ។
សិប្បករបញ្ជាអាយ៉ង នៅពីក្រោយវាំងននឫស្សី ដោយបង្កើតឡើងវិញនូវរឿងនិទានប្រជាប្រិយនៅលើផ្ទៃទឹក។
ភ្ញៀវទេសចរអន្តរជាតិទស្សនាការសម្តែងអាយ៉ងទឹក។
លោក Dang Van Phu អ្នកធ្វើអាយ៉ងឈើអស់រយៈពេល ៣៧ ឆ្នាំមកហើយ បានចែករំលែកថា៖ «អាយ៉ងនីមួយៗមិនគ្រាន់តែជាឧបករណ៍សម្តែងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កប់នូវរឿងរ៉ាវអំពីជនបទ និងការចងចាំនៃសម័យកាលមុនៗផងដែរ»។
ក្នុងវ័យ ៨៦ ឆ្នាំ លោក Phu នៅតែខិតខំព្យាយាមបង្រៀនបច្ចេកទេសគ្រប់គ្រងអាយ៉ងដល់ជំនាន់ក្រោយ។
ទោះបីជាមានការលំបាកជាច្រើនក៏ដោយ សិប្បករនៃក្រុមអាយ៉ង ហុងផុង នៅតែជក់ចិត្តនឹងសិល្បៈប្រពៃណីរបស់ដូនតា ដោយមានបំណងចង់ទាក់ទាញទស្សនិកជនកាន់តែច្រើនមកកាន់ឆាកល្ខោនទឹក។
អាយ៉ងឈើដែលត្រូវបានធ្វើដោយដៃយ៉ាងល្អិតល្អន់ បង្កប់នូវសញ្ញាសម្គាល់ផ្នែកវប្បធម៌នៃជនបទភាគខាងជើងវៀតណាម។ សម្រាប់សិប្បករនៃភូមិ ហុងផុង ការសម្តែងល្ខោនអាយ៉ងទឹកមិនគ្រាន់តែជាវិជ្ជាជីវៈប៉ុណ្ណោះទេ ថែមទាំងក៏ជាតម្លៃវប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រជាតិដែលត្រូវការថែរក្សានិងបន្តទៅឲ្យមនុស្សជំនាន់ក្រោយៗទៀតផង។