VOV WorldVOV World
ពិធីរំលឹកខួបទិវាកំណើតលោកប្រធានហូជីមិញនៅរុស្ស៊ីគុយបានិងម៉េចស៊ីក
20/05/2014 06:59
(VOVworld)-នាថ្ងៃទី១៩ឧសភា នៅទីលានមាន ឈ្មោះលោកប្រធានហូជីមិញនៅ ម៉ូស្កូ ស្ថានទូត វៀតណាមប្រចាំរុស្ស៊ី
ពិធីរំលឹកខួបទិវាកំណើតលោកប្រធានហូជីមិញនៅរុស្ស៊ីគុយបានិងម៉េចស៊ីក
បងប្អុនជាអណិកជនសហគមន៍ជណវៀតណាមនៅSaint-Peterburg បានមកចូលរួមពិធីជាច្រើនកុះករ (រូបថតៈ vov.vn) (VOVworld)-នាថ្ងៃទី១៩ឧសភា នៅទីលានមានឈ្មោះលោកប្រធានហូជីមិញនៅ ម៉ូស្កូ ស្ថានទូតវៀតណាមប្រចាំរុស្ស៊ី បានធ្វើពិធីថ្វាយផ្កាក្នុងឱកាសរំលឹកខួបលើក ទី១២៤នៃទិវាកំណើតលោកប្រ​ធានហូជីមិញ។ តំណាងចូលរួមពិធីបានលំឧិន កាយ គោរពថ្វាយផ្កា ចំពោះមុខស្តូបលោកប្រធាន រួមទាំងរំលឹកឡើងវិញអំពី មេម័រ អនុស្សាវរីយ៍ និងស្ងើចសរសើរអំពីបុព្វហេតុបដិវត្តន៍របស់លោកប្រធាន ហូជីមិញ។         មុននោះនាថ្ងៃទី១៧ឧសភា នៅទីក្រុង​ Saint-Peterburg  សកលវិទ្យាល័យ Saint-Peterburg និងវិទ្យាស្ថានហូជីមិញ បានរៀបចំពិធីរំលឹកខួបលើក ទី១២៤ នៃទិវាកំណើតលោកប្រធានហូជីមិញ។ ថ្លែងមតិនៅទីនេះ តំណាងថ្នាក់ ដឹកនាំ សាលា និងរដ្ឋអំណាចមូលដ្ឋាន បានសង្កត់ធ្ងន់ថា លោកប្រធានហូជីមិញ ជា អ្នកបង្កើតគ្រឹះស្ថាននិងពូនជ្រុំឲ្យចំណងមិត្តភាពសូវៀត-វៀតណាមមុននេះ និង​រុស្ស៊ី-វៀតណាមនាសព្វថ្ងៃ។ ដោយហេតុនេះ ជំនាន់ក្រោយៗត្រូវពង្រឹងនិង ពង្រីក ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ រុស្ស៊ី-វៀត ណាមដោយឥតឈប់ឈរ។ នាថ្ងៃទី១៩ឧសភា ស្ថានទូតវៀតណាមប្រចាំនៅគុយបាបានសហការជាមួយវិទ្យា ស្ថានគុយបាមិត្តភាពជាមួយបណ្ដាប្រជាជាតិ (ICAP) និងសមាគមមិត្តភាពគុយបា-វៀតណាមបានរៀបចំពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធនៅស្ដូបលោកប្រធាន ហូជីមិញនៅរដ្ឋធានី Lahabana ក្នុងឱកាសរំលឹកខួបលើកទី១២៤នៃទិវាកំណើត របស់លោក (ទី១៩ឧសភា)។ ថ្លែងមតិនៅពិធីនេះ អ្នកកាសែត Marta Rojas អនុប្រធានសមាគមមិត្តភាពគុយបា-វៀតណាមបានសង្កត់ធ្ងន់ថា រូបភាពលោក ប្រធានហូជីមិញជាទីស្រឡាញ់ដិតជាប់ក្នុងបេះដូងប្រជាជនគុយបា ដូចជាវីរបុរស ជាតិ Jose Marti ជាអ្នកបានកសាងឲ្យសំណងមិត្តភាពរវាងប្រជាជាតិភាតរៈ។     នៅម៉េចស៊ីក នាថ្ងៃទី១៩ឧសភា ស្ថានទូតវៀតណាមបានរៀបចំថ្វាយផ្កាចំពោះ មុខស្ដូបលោកប្រធានហូជីមិញនៅសួនឧទ្យានបណ្ដាប្រជាជាតិនៅកណ្ដាល Mehico City។ នាយប់ថ្ងៃដ៏ដែល អគ្គលេខាគណបក្សពលកម្មម៉េចស៊ីក (PT) លោក Alberto Anaya Gutierrez ប្រធានក្រុមព្រឹទ្ធសមាជិកមិត្តភាពម៉េចស៊ីកវៀតណាមបាន មកជូនពរក្រុមគ្រូពេទ្យវៀតណាមដែលកមបុងបំពេញការងារនៅទីក្រុង​ Monterrey។ នៅទីនេះលោកអគ្គលេខា Gutierrez បានអះអាងគោលជំហរមុនក៏ដូចជាក្រោយគាំទ្រ អធិបតេយ្យរបស់ប្រជាជាតិវៀតណាមនិងសម្ដែងបំណងបញ្ហាសមុទ្រខាងកើតត្រូវ បានដោះស្រាយតាមរយៈការសន្ទនានិងផ្អែកទៅលើច្បាប់អន្តរជាតិ៕

More