VOV WorldVOV World
ធ្វើសុក្រិតស្ថាប័ន បង្កើតសន្ទុះសម្រាប់កំណើន
27/04/2026 07:05
[VOVWORLD] - វៀតណាមកំពុងពន្លឿនការធ្វើសុក្រិតស្ថាប័ន ដោយក្តីរំពឹងថានឹងបង្កើតរបកគំហើញសម្រាប់សម្រេចគោលដៅកំណើនពីរខ្ទង់នៅឆ្នាំនេះ និងបណ្តាឆ្នាំបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ កំណែទម្រង់ស្ថាប័នបច្ចុប្បន្ន មិនត្រឹមតែស្ថិតលើការធ្វើវិសោធនកម្មច្បាប់មួយចំនួន ឬការធ្វើឱ្យនីតិវិធីរដ្ឋបាលសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែជាដំណើការរៀបចំឡើងវិញគ្រប់ជ្រុងជ្រោយរចនាសម្ព័ន្ធនៃប្រតិបត្តិការសេដ្ឋកិច្ច តាមទិសតម្លាភាពជាង មានប្រសិទ្ធភាពជាង និងទាក់ទង់ផ្ទាល់ជាមួយនឹងស្តង់ដារអន្តរជាតិ។
ធ្វើសុក្រិតស្ថាប័ន បង្កើតសន្ទុះសម្រាប់កំណើន
260427_tsct_am_-_02.jpg នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង (រូបថត៖ VOV) អស់រយៈពេលជាច្រើនឆ្នាំមកហើយ ចំណុចកក់ស្ទះធំបំផុតរបស់វៀតណាមមិនមែនជាកង្វះដើមទុន កម្លាំងពលកម្ម ឬកង្វះឱកាសនោះទេ ប៉ុន្តែស្ថិតក្នុងរបៀបបែងចែក និងប្រើប្រាស់ប្រភពធនធានទាំងអស់។ នៅពេលដែល ធនធានមិនត្រូវបានដឹកនាំដោយប្រព័ន្ធស្ថាប័នដែលមានប្រសិទ្ធភាព ប្រភពនោះងាយនឹងបែកខ្ញែក និងប្រើប្រាស់ដោយគ្មានប្រសិទ្ធភាព។ ដូច្នេះ ការដែលវៀតណាមផ្តោតលើការធ្វើសុក្រិតស្ថាប័ន ចាប់ពីការធ្វើវិសោធនកម្មច្បាប់ និងការកាត់បន្ថយលក្ខខណ្ឌអាជីវកម្ម រហូតដល់ការបង្កើនប្រសិទ្ធភាពនៃការអនុវត្ត សំដៅដោះស្រាយចំណុចកក់ស្ទះជាមូលដ្ឋាននៃកំណើន។
TAG
VOV/VOVWORLD/ធ្វើសុក្រិតស្ថាប័ន/បង្កើតសន្ទុះ/កំណើន

More