ពិធីរំលឹកខួបលើកទី៦០នៃទិវាលោកប្រធានហូជីមិញអញ្ជើញមកទស្សនាខេត្ត Ha Tinh
11/06/2017 08:34
(VOVWORLD) -នាព្រឹកថ្ងៃទី១១មិថុនា ខេត្ត Ha Tinh បានរៀបចំពិធីរំលឹកខួបលើកទី៦០នៃទិវា លោកប្រធានហូជីមិញអញ្ជើញមកទស្សនាខេត្ត Ha Tinh ថ្ងៃទៅ១៥មិថុនានិងរយៈ ១០ឆ្នាំនៃទិវាបង្កើតទីក្រុង Ha Tinh ថ្ងៃទី២០ឧសភា។

សម្តែងសិល្បៈក្នុងពិធី អញ្ជើញថ្លែងមតិក្នុងពិធី ឧបនា យករដ្ឋមន្ត្រី លោក Vuong Dinh Hue បានលើកសរសើរចំពោះរាល់លទ្ធផលសំខាន់ ដែលបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Ha Tinh ទទួលបាននារយៈពេល៦០ឆ្នាំ កន្លងទៅ។ លោក Vuong Dinh Hue បានលើកច្បាស់ថា ដើម្បីរួមចំណែកជាមួយ ប្រទេសជាតិទាំងមូលអនុវត្តប្រកប ដោយជោគជ័យបុព្វហេតុឧស្សាហូបនីយកម្មនិង ទំនើបកម្ម បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Ha Tinh គប្បីពង្រីកស្មារតីសាមគ្គី ច្នៃប្រឌិត ធ្វើអាជីវកម្មរាល់សក្កានុភាពនិងប្រៀបខ្លាំងរបស់តំបន់ផងដែរ។ មុននោះ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong អតីតប្រធានរដ្ឋសភា លោក Nguyen Sinh Hung និងក្រុមការងារបានអញ្ជើញទៅ អុធធូបនៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញដែលមកទស្សនាខេត្ត Ha Tinh៕
Related
More




