ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១៧ ទិវាវៀតណាមចូលរួមអាស៊ាន
09/08/2012 08:41
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតសមាគម បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)និងរាត្រីជួបប្រា ស្រ័យវប្បធម៌អាស៊ានរៀបចំដោយក្រសួងការបរទេស វៀតណាមបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ៨ សីហានៅ សណ្ឋាគារ រដ្ឋាភិបាល។

ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតសមាគមបណ្ដាប្រជាជាតិអាស៊ី អាគ្នេយ៍(អាស៊ាន)និងរាត្រីជួបប្រាស្រ័យវប្បធម៌អាស៊ានរៀបចំដោយក្រសួងការបរ ទេសវៀតណាមបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ៨ សីហា នៅសណ្ឋាគារ រដ្ឋាភិបាល។ ធ្វើជាអាធិបតីពិធីនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានឲ្យដឹងថា៖ អាស៊ានកំពុងបន្តពង្រឹងនិងសុក្រឹតលើគ្រប់វិស័យដោយឥតឈប់ឈរដើម្បីសមាគម បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍កសាងសហគមន៍អាស៊ានរឹងមាំមួយនាឆ្នាំ ២០១៥។ រដ្ឋមន្ត្រីការបេរទេស Pham Binh Minh បានសង្កត់ធ្ងន់ ថា៖ “ដោយទិសស្លោក “សកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវ” ក្នុងកិច្ចសហប្រតិ បត្តិការអាស៊ានវៀតណាមជានិច្ចកាលមោទនៈដោយបានមានការរួមចំណែកសំខាន់ឲ្យ សមាគមក្នុងរយៈពេល ១៧ ឆ្នាំកន្លងទៅ ពិសេសគឺក្នុងអាណត្តិធ្វើជាប្រធានអាស៊ាននា ឆ្នាំ ២០១០ ដែលវៀតណមបានបង្កើតឡើងនូវសញ្ញាគូសសម្គាល់ដ៏ល្អប្រសើរ។ វៀត ណាមអះអាងថា៖កិច្ចសហប្រតិបត្តិការអាស៊ានគឺផ្នែកដ៏សំខាន់មួយក្នុងគោលមាគ៍ារ កិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ ពហុបែប ពហុភាគី ម្ចាស់ការធ្វើសមាហរណកម្ម តំបន់និងអន្តរជាតិ របស់ខ្លួន”៕ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ធ្វើជាអាធិបតីពិធីនេះ (Image: Internet)
Related





