អាហ្វ្រិកខាងត្បូងស្នើឱ្យបង្កើតគណៈកម្មាធិការអង្គការសហប្រជាជាតិទទូលបន្ទុកវិសមភាព
20/04/2026 09:13
[VOVWORLD] - អាហ្វ្រិកខាងត្បូងបានប្រកាសពីផែនការដាក់ជូនពង្រាងសេចក្តីសម្រេចចិត្តដ៏សំខាន់មួយទៅកាន់អង្គការសហប្រជាជាតិ ដាក់បញ្ហាវិសមភាពទៅក្នុងរបៀបវារៈសកល។

ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គស្តីពីលិទ្ធិជ្រុលនិយម និងវិសមភាព ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមការពារប្រជាធិបតេយ្យភាព ក្នុងគ្រប់ខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ នៅថ្ងៃទី១៨ ខែមេសា ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានបញ្ជាក់ថា អាហ្វ្រិកខាងត្បូងនឹងដាក់ជូនពង្រាងសេចក្តីសម្រេចចិត្តស្តីពីការបង្កើតគណៈកម្មការអន្តរជាតិទទួលបន្ទុកវិសមភាព ដើម្បីមហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តនៅក្នុងសម័យប្រជុំលើកទី៨០ ដែលគ្រោងនឹងបន្តឡើងវិញនៅឆ្នាំ២០២៦។ លោកប្រធានាធិបតី Cyril Ramaphosa បានឲ្យដឹងថា គណៈកម្មការដែលបានស្នើឡើង ត្រូវបានបំផុសគំនិតដោយគណៈកម្មាធិការអន្តររដ្ឋាភិបាលទទួលបន្ទុកការប្រែប្រួលអាកាសធាតុ នឹងទទួលភារកិច្ចតាមដាននិន្នាការវិសមភាពសកល វាយតម្លៃលើមូលហេតុនិងផលវិបា ហើយស្នើឡើងគោលនយោបាយ។ លោកប្រធានាធិបតី Ramaphosa បានសង្កត់ធ្ងន់ថា ការដាក់វិសមភាពទៅក្នុងរបៀបវារៈសកល គឺមានសារៈសំខាន់ណាស់ក្នុងការពង្រឹងខឿនប្រជាធិបតេយ្យ និងលើកកម្ពស់យុត្តិធម៌សង្គម៕
TAG
VOV/VOVWORLD/អាហ្វ្រិកខាងត្បូង/គណៈកម្មាធិការអង្គការសហប្រជាជាតិ/វិសមភាព
Related




