VOV WorldVOV World
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៥ នៃទិវាបង្កើតសមាគមអ្នកកាសែតវៀតណាម
20/04/2015 10:22
(VOVworld) – ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី​ ៦៥ នៃទិវាបង្កើតសមាគមន៍​អ្នកកាសែតវៀតណាមបាន ប្រព្រឹត្តទៅនាថ្ងៃទី ២០ មេសា នៅទីក្រុងហាណូយ។
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៥ នៃទិវាបង្កើតសមាគមអ្នកកាសែតវៀតណាម
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៥ នៃទិវាបង្កើតសមាគមអ្នកកាសែតវៀតណាម (Image: VOV) (VOVworld) – ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី​ ៦៥ នៃទិវាបង្កើតសមាគមន៍​អ្នកកាសែតវៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី ២០ មេសា នៅទីក្រុងហាណូយ។ លោក Dinh The Huynh សមាជិកការិយាល័យនយោបាយនិងជា ប្រធានគណៈកម្មា ធិការឃោសនាអប់រំមជ្ឈឹមនិងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានចូលរួមពិធីនេះ។ ថ្លែងមតិនៅទីនេះ លោក Dinh The Huynh បានសង្កត់ធ្ងន់ថា៖ “សមាគមអ្នកកាសែតវៀតណាមត្រូវបន្តលើកកំពស់តួនាទីគុណភាពនិងប្រសិទ្ធភាព សកម្មភាពនៅគ្រប់ជាន់ថ្នាក់។ ជាពិសេស យើងត្រូវអនុវត្តល្អនូវបណ្ដាភារកិច្ច៖ កសាង និងអភិវឌ្ឍន៍ជួរអ្នកកាសែតលើកកំពស់ការទទួលខុសត្រូវសង្គមនិងកាត្វពកិច្ចប្រជា ពលរដ្ឋរបស់អ្នកកាសែតបន្តជំរុញការរៀនសុត្រនិងធ្វើតាមគំរូសិលធម៌និងសតិ អារម្មហ៍ធ្វើកាសែតរបស់លោកប្រធានហូជីមិញ។ អនុវត្តប្រកបដោយជោគជ័យ នូវភារកិច្ចយុទ្ធសាស្ត្រចំនួន ២ គឺ៖ កសាងនិងការពារមាតុប្រទេស។” ក៏ក្នុងឱកាសនេះដែរ សមាគមន៍អ្នកកាសែតវៀតណាមបានប្រគល់ជូនសញ្ញាប័ត្រ លើក សរសើរសំរាប់សមូហភាពចំនួន ២៤ និងបុគ្គលគំរូចំនួន ៤៧ ក្នុងការប្រឡង ប្រណាំង ដំណាក់កាល ២០១០-២០២៥។ សមាគមអ្នកកាសែតនៃវិទ្យុសម្លេង វៀតណាមទទួល បានប័ណ្ណសរសើរនៃសមាគមអ្នកកាសែតវៀតណាម៕

More