ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម–ឡាវ
17/07/2012 09:43
នាព្រឹកថ្ងៃទី ១៧ កក្កដា នៅទីក្រុងហូជីមិញបានប្រព្រឹត្ត ទៅពិធីរំលឹកខួបអនុស្សារវរីយ៍ លើកទី ៥០ ទិវាបង្កើត ទំនាក់ទំនងការទូតវៀតណាម–ឡាវ (ថ្ងៃទី ៥ កញ្ញា ឆ្នាំ ១៩៦២ ថ្ងៃទី ៥ កញ្ញា ឆ្នាំ ២០១២) និងលើកទី ៣៥ ទិវា ចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ វៀតណាម–ឡាវ (ថ្ងៃទី ១៨ កក្កដា ឆ្នាំ ១៩៧៧ – ថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១២)។
នាព្រឹកថ្ងៃទី ១៧ កក្កដា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សារវរីយ៍ លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម–ឡាវ (ថ្ងៃទី ៥ កញ្ញា ឆ្នាំ ១៩៦២ ថ្ងៃ ទី ៥ កញ្ញា ឆ្នាំ ២០១២) និងលើកទី ៣៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការវៀតណាម–ឡាវ (ថ្ងៃទី ១៨ កក្កដា ឆ្នាំ ១៩៧៧ – ថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១២)។ ឧបនាយករដ្ឋមន្ត្រីឡាវ Thoonglun Sisulit លេខាគណៈកម្មាធិការបក្ស ទីក្រុង ហូជីមិញ Le Thanh Hai និងអតីតប្រធានរដ្ឋវៀតណាម Nguyen Minh Triet បានចូលរួម ពិធីនេះ។ ថ្លែងសន្ទរកថាក្នុងពិធីនេះ លេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ Le Thanh Hai អះអាងថា៖ “បក្សភាគនិងប្រជាជនទីក្រុងហូជីមិញមានមោទនភាពដ៏ក្រឡែងអំពីប្រវត្តិសាស្ត្រទំ នាក់ទំនងជាពិសេសរវាងបក្សទាំង ២ រដ្ឋទាំង ២ និងប្រជាជននៃប្រទេសទាំង ២។ ក្នុងជំនួបថ្ងៃនេះយើងខ្ញុំសូមអរគុណចំពោះមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនិងគុណូ បការៈដ៏ធំធេងដែលកម្មាភិបាលយុទ្ធជននិងប្រជាជនគ្រប់ជនជាតិឡាវលៃទុកវៀត ណាម ក្នុងបណ្ដាដំណាក់កាលបដិវត្ត។” ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្តត្រីឡាវ Thoonglun Sisulit បានប្រគល់គ្រឿងឥស្សរិយ យសសេរីភាពថ្នាក់ទី ២ ជូនគណៈកម្មាធិការប្រជាជន ក្រុមប្រឹក្សារប្រជាជនទីក្រុង ហូជីមិញ គ្រឿងឥស្សរិយយសមិត្តភាពជូនមន្ទីកិច្ចការបរទេសទីក្រុងហូជីមិញ ដោយសារស្នាដៃរក្នុងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេស ទាំង ២។ ក្នុងថ្ងៃដ៏ដែល អតីតប្រធានរដ្ឋវៀតណាម Nguyen Minh Triet បានទទួលជួបសន្ទនា ជាមួយ ឧបនាយករដ្ឋមន្ត្រីឡាវនិងជារដ្ឋមន្ត្រីការបរទេសឡាវ Thoonglun Sisulit និង គណៈប្រតិភូឡាវ ផងដែរ៕ ចំណងមិត្តភាពរវាងវៀតណាមនិងឡាវដ៏ក្រឡែង។ (Image: Vietnamplus)
Related





