ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៤០ទិវាកំណើតរបស់អតីតប្រធានរដ្ឋស្តីទីលោក Huynh Thuc Khang
01/10/2016 08:41
(VOVwoorld)-នាព្រឹកថ្ងៃទី១តុលា នៅខេត្ត Quang Nam គណៈកម្មាធិការប្រតិបត្តិ មជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល

ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងពិធី (VOVwoorld)-នាព្រឹកថ្ងៃទី១តុលា នៅខេត្ត Quang Nam គណៈកម្មាធិការប្រតិបត្តិ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមនិងខេត្ត Quang Nam បានរៀបចំដ៏មហោឡារិតពិធី រំលឹក ខួបលើកទី១៤០នៃទិវាកំណើតរបស់អតីតប្រធានរដ្ឋស្តីទី លោក Huynh Thuc Khang (ថ្ងៃទី១តុលា១៨៧៦-ទី១តុលា២០១៦)។ អញ្ជើញថ្លែងសន្ទរកថានៅក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានសង្កត់ធ្ងន់ថា បុគ្គលិកលក្ខណៈនិងសេចក្តីថ្លៃថ្នូររបស់លោក Huynh Thuc Khang នៅតែជាគំរូសម្រាប់ជំនាន់កូនចៅបច្ចុប្បន្ននិងអនាគតត្រាប់តាមជានិច្ច។ ប្រធាមរដ្ឋលោក Tran Dai Quang បានអំពាវនាវ៖ “ដើម្បីត្រាប់តាមគំរូសីលធម៌របស់លោក កម្មាភិបាលនិងបក្ខជនម្នាក់ៗ ត្រូវ ស្មោះត្រង់ជាមួយឧត្តមគតិបដិវត្តន៍ និងយកផលប្រយោជន៍ជាតិជាធំ។បង្កើនការ ហាត់ពត់លត់ដំចរិយាសម្បត្តិ សីលធម៌បដិវត្តន៍ឲ្យផ្សាភ្ជាប់ជាមួយការប្រឆាំងលទ្ធិ អាត្មានិយម។ ម្យ៉ាងវិញទៀត ប្តេជ្ញាតស៊ូប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ “ផលប្រ យោជន៍បក្សពួក” គ្មានការទទួលខុសត្រូវផងដែរ”៕
Related
More




