VOV WorldVOV World
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនៅខេត្ត Hau Giang, Can Tho
29/04/2015 08:49
(VOV)_នាព្រឹកថ្ងៃទី២៩ ​មេសា នៅខេត្ត Hau Giang (ភាគខាងត្បូង​វៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន​អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ​ឯកភាពប្រទេសជាតិ និងប្រគល់កិត្តិនាម៖
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនៅខេត្ត Hau Giang, Can Tho
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung           (VOV)_នាព្រឹកថ្ងៃទី២៩ ​មេសា នៅខេត្ត Hau Giang (ភាគខាងត្បូង​វៀតណាម)  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន​អញ្ជើញចូលរួមពិធីរំលឹក ខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ​ឯកភាពប្រទេសជាតិ និង ប្រគល់កិត្តិនាម៖ វីរអ្នកម្ដាយវៀតណាម។ថ្លែងមតិនៅ​ទីនេះ នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Tan Dung បានលើកច្បាស់ថា៖            “ យើងចង់ចាំជានិច្ច និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាវីរជនដែល​ បាន​ពលីជីវិតដើម្បីឯករាជ្យ សេរីភាពអោយមាតុប្រទេស។ មោទនភាពអំពីយុទ្ធ​ជ័យ ថ្ងៃទី៣០ មេសា ឆ្នាំ ១៩៧៥ យើងត្រូវចង់ចាំ ដឹងគុណ និងលើកកំពស់ការ​ ទទួលខុសត្រូវ របស់ខ្លួន ចំពោះពលីកម្មដ៏ធំធេងរបស់ប្រជាពលរដ្ឋ។”           នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានលើកច្បាស់ថា៖ ក្រោយរយៈ​ពេល ៤០ឆ្នាំ ឯកភាពប្រទេសជាតិ ៣០ឆ្នាំអនុវត្តបុព្វហេតុផ្លាស់ប្តូរថ្មី និងពិសេសគឺ ក្រោយ១០ឆ្នាំ បង្កើតខេត្តមក Hau Giang បានមានជំហានអភិវឌ្ឍន៍​លើគ្រប់វិស័យ  ជាពិសេសគឹក្នុងវិស័យសេដ្ឋកិច្ច ដោយមានកំណើនគិតជាមធ្យមគឺ១២,៥% …លៗ           ក៏ក្នុងឱកាសនេះដែរ នាយប់ថ្ងៃទី២៨ មេសា នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Tan Dung ​បានអញ្ជើញចូលរួមពិធីរំលឹកខួប​អនុស្សាវរីយ៍​លើក ទី៤០​នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនៅទីក្រុង Can Tho (ភាគ ខាងត្បូង) ផងដែរ៕

More