VOV WorldVOV World
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនៅអ៊ុយក្រែន
18/04/2015 08:10
(VOVworld) - នាយប់ថ្ងៃទី១៧ មេសា នៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយ ក្រែនបានជួបមុខជាមួយបណ្ដា តំណាងជាអតីតយុទ្ធ ជនអ៊ុយក្រែនដែលធ្លាប់មានវត្តមាននៅវៀតណាម ក្នុងការតស៊ូ ជួយសង្រ្គោះជាតិ។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនៅអ៊ុយក្រែន
(VOVworld) - នៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៧ មេសា នៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនបានជួបមុខជាមួយបណ្ដា តំណាងជាអតីតយុទ្ធជនអ៊ុយក្រែនដែលធ្លាប់មានវត្តមាននៅវៀតណាមក្នុងការតស៊ូ ជួយសង្រ្គោះជាតិ។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែន និង ម៊ូលដូវ៉ាលោក Nguyen Minh Tri បានសង្កត់ធ្ងន់ទៅលើអត្ថន័យដ៏ធំធេងរបស់ជ័យ ជំនះត្រចេះត្រចង់នាថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ចំពោះប្រជាជនវៀតណាមទាំង មូល ព្រមទាំងអះអាងថា វៀតណាមទទួលបានមហាជ័យជំនះនោះ គឺដោយសារ វីរភាពបដិវត្តន៍របស់ប្រជាជនវៀតណាម​រួមជាមួយការជួយឧបត្ថម្ភដ៏ធំធេងរបស់ ប្រជាជន ពិភពលោក ក្នុងនោះមានប្រជាជនអ៊ុយក្រែនបងប្អូន។ បណ្ដាអតីតយុទ្ធជនអ៊ុយក្រែនដែលធ្លាម់មានវត្តមាននៅសមរភូមិវៀតណាមថតរូបអនុស្សវរីយ៍ “យើងខ្ញុំជានិច្ចកាលចង់ចាំមនោសញ្ចេតនាដ៏ស្មោះត្រង់ដែលបណ្ដាមិត្តបានលៃ ទុកសំរាប់ប្រជាជនវៀតណាម រាល់ការលំបាកដែលបណ្ដាមិត្តបានឆ្លងកាត់ជា មួយ ប្រជាជនវៀតណាម និងរាល់ការងារខ្ពង់ខ្ពស់ យុទ្ធជ័យភ្លឺស្វាងដែលបណ្ដា មិត្តបាន ធ្វើឡើងដើម្បីប្រជាជនវៀតណាម។យើងខ្ញុំសប្បាយរីករាយយ៉ាងក្រៃ លែងពេលឃើញ សមិទ្ធិផលជាច្រើនលើគ្រប់វិស័យនៃកិច្ចសហប្រតិបតិ្តការ រវាងប្រទេសទាំង២ និង ជឿជាក់ថា ដោយមានការប្ដេជ្ញានិងខំប្រឹងប្រែងរបស់ ប្រទេសទាំង២ទំនាក់ទំនង មិត្តភាពវៀតណាម-អ៊ុយក្រែននឹងកាន់តែអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំង២”៕