VOV WorldVOV World
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធ លោក Nelson Mandela នឹងប្រារព្ធឡើង នាថ្ងៃទី ១០ ធ្នូ
09/12/2013 11:40
(VOVworld) – គិតដល់ ថ្ងៃទី ៨ ធ្នូ ថ្នាក់ដឹកនាំរដ្ឋនិង រដ្ឋាភិបាលចំនួន ៥៣ រូប លើពិភពលោកបានអះអាង​ នឹងចូលរួមពិធីរំលឹកវិញ្ញាណ​ក្ខ័ន្ធ អតីត​ប្រធានាធិ​បតី​ ​ អាហ្វ្រិកខាងត្បូង លោក Nelson Mandela​ ដែលនឹង ប្រារព្ធឡើងនាថ្ងៃទី ១០ ធ្នូ នៅទីក្រុង Johannesburg។
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធ លោក Nelson Mandela នឹងប្រារព្ធឡើង នាថ្ងៃទី ១០ ធ្នូ
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធ លោក Nelson Mandela នឹងប្រារព្ធឡើងនាថ្ងៃទី ១០ ធ្នូ (Image: wikipedia) (VOVworld) – រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តជាតិនិងកិច្ចសហប្រតិបត្តិការ អាហ្វ្រិកខាងត្បូង លោក Maite Nkoana-Mashabane បានឲ្យដឹងថា៖ គិតដល់ ថ្ងៃទី ៨ ធ្នូ ថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលចំនួន ៥៣ រូប លើពិភពលោកបាន អះអាង​នឹងចូលរួមពិធីរំលឹកវិញ្ញាណ​ក្ខ័ន្ធ អតីត​ប្រធានាធិ​បតី​ ​អាហ្វ្រិកខាង ត្បូង លោក Nelson Mandela​ ដែលនឹងប្រារព្ធឡើងនាថ្ងៃទី ១០ ធ្នូ នៅទីក្រុង Johannesburg។ ក្នុងចំណោមថ្នាក់ដឹកនាំពោលខាងលើមានអគ្គលេ ខាធិការ អ.ស.ប. លោក Ban Ki-moon ប្រធានាធិបតីអាមេរិក លោក Barack Obama នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ប្រធានាធិបតីបារាំង លោក Francois Hollande ជាដើម។ ពីធីរំលឹកវិញ្ញាណក្ខ័ន្ធ អតីត​ប្រធានាធិ​បតី​ អាហ្វ្រិកខាងត្បូង លោក Nelson Mandela​ នឹងត្រូវបានរៀបចំ ឡើងនៅ កីឡាដ្ឋានជាតិ Soccer City នៅទីក្រុង Johannesburg ដែលជាទីកន្លែង លោក Nelson Mandela បានមានវត្តមានជាលើកចុងក្រោយក្នុងឱកាស World Cup ឆ្នាំ ២០១០ នៅប្រទេសនេះ៕

More