VOV WorldVOV World
ពិធីសម្ពោធអគារមិត្តភាពកងទ័ពកម្ពុជា-វៀតណាម
31/03/2012 08:11
(V0V)-តាមអ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅកម្ពុជាបានឲ្យដឹងថា៖រសៀលថ្ងៃទី​៣០​មិនា​ នៅរាជធានីភ្នំពេញ​អគ្គបញ្ជាការដ្ឋានកងទ័ពយោធពល ខេមរភូមិន្ទ​ បានរៀបចំពិធីសម្ពោធអគារមិត្តភាពកងទ័ព កម្ពុជា-វៀតណាម។​សំណង់អគារនេះត្រូវបានសង់លើផ្ទៃដីចំនួន​ ១៧០០​ម៉ែត្រក្រឡា ដែលមានតំលៃជាប្រាក់ស្មើនឹង​​​ជិត​៥០០,០០០​ដុល្លាអាមេរីក​ដោយកងទ័ពប្រជាជនវៀតណាមប្រគល់ជូន។
ពិធីសម្ពោធអគារមិត្តភាពកងទ័ពកម្ពុជា-វៀតណាម
​អំណរសម្ពោធសំណង់អគារមិត្តភាពកងទ័ព​កម្ពុជា-វៀតណាម(រូបថត៖ Internet) (V0V)-តាមអ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹង ថា៖ រសៀលថ្ងៃទី​៣០​មិនា​នៅរាជធានីភ្នំពេញ​អគ្គបញ្ជាការដ្ឋានកងទ័ពយោធពល ខេមរភូមិន្ទ​ បានរៀបចំពិធីសម្ពោធអគារមិត្តភាពកងទ័ពកម្ពុជា-វៀតណាម។​សំណង់អគារនេះត្រូវ បានសង់លើផ្ទៃដីចំនួន​ ១៧០០​ម៉ែត្រក្រឡា ដែលមានតំលៃ ជាប្រាក់ស្មើនឹង​​​ជិត​៥០០,០០០​ដុល្លាអាមេរីក​ដោយកងទ័ពប្រជាជនវៀតណាម ប្រគល់ជូន។កងទ័ពកម្ពុជាវាយតំលៃខ្ពស់ ចំពោះការជួយឧបត្ថម្ភរបស់កងទ័ពប្រជាជនវៀតណាមដោយចាត់ទុកនេះជាការបន្តប្រពៃ ណីសាមគ្គីភាពមិត្តភាពរវាងប្រជាជន នឹងកងទ័ពនៃប្រទេសទាំង២​​​។​នាយឧត្តមសេនីយ៏​ ម៉មសម​​អគ្គសេនាធិការរង កងទ័ព​ ប្រធានខុទ្ទកាល័យអគ្គបញ្ជាការដ្ឋានកងទ័ពយោធពល ខេមរភូមិន្ទ​កម្ពុជា​ថ្លែងថា៖ នេះជាការជួយឧបត្ថម្ភដ៏ធំធេងចំពោះយើងខ្ញុំ។នៅលើដីអគ្គបញ្ជា ការដ្ឋានកងទ័ពយោធពលខេមរភូមិន្ទ​​មានតែសំណង់នេះ​ជាអគារមិត្តភាព។ប្រទេសផ្សេង ឥតមាន ទេ។មានតែកងទ័ពប្រជាជបវៀតណាមទេ​ដែលជួយយើងខ្ញុំកសាងសំណង់នេះ ប៉ុណ្ណោះ។ សំណង់អគារមិត្តភាពកងទ័ពកម្ពុជាវៀតណាមត្រូវបានសម្ពោធឲ្យប្រើប្រាសចំ ឪកាសរដ្ឋាភិបាលនឹងប្រជាជននៃប្រទេសទាំង​២កំពុងរៀបចំសកម្មភាពជាច្រើនរំលឹក ខួបលើកទី​​៤៥​ទិវាបង្កើតទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា​(ទី​២៤​មិថុនា​១៩៦៧- ទី​២៤​មិថុនា​២០១២)៕