ពង្រីកតំលៃប្រវត្តិសាស្រ្តជាតិនៃកេរ្តិ៍ដំណែលជាតិ Tan Trao
27/12/2013 08:01
ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោកVu Duc Dam ទើបនឹងបានអនុម័តលើប្លង់ផែនការស្តីពីការធានាជួសជុល កែលំអរនិងពង្រីក តំលៃប្រវត្តិសាស្រ្តនៃកេរ្តិ៍ដំណែល ជាតិ ពិសេសTan Traoនៅខេត្ត Tuyen Quang

ឬរូរូបថតVNA Vovworld-ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោកVu Duc Damទើបនឹងបាន អនុម័តលើប្លង់ផែនការស្តីពីការធានាជួសជុលកែលំអរនិងពង្រីក តំលៃប្រវត្តិសាស្រ្ត នៃកេរ្តិ៍ដំណែល ជាតិពិសេសTan Traoនៅខេត្ត Tuyen Quangផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ទេសចរណ៍ដល់ឆ្នាំ២០២៥។ផែនការនេះគឺសំដៅអភិរក្សនិងពង្រីកតំលៃប្រវត្តិសាស្រ្តរបស់ប្រទេសជាតិតាមរយះកេរ្តិ៍ដំណែលនានានិងអប់រំប្រពៃណីស្នេហា ជាតិបំរើការងារស្រាវជ្រាវវិទ្យាសាស្រ្តបំពេញតម្រូវការវប្បធម៌របស់ប្រជាជនរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌ទេសចរណ៍កាត់បន្ថយភាពក្រីក្រសំរាប់ប្រជាជននៅតំបន់ បដិវត្តន៍Tan Traoនិយាយដោយឡែកនិងខេត្តTuyen Quangនិយាយរួម។ ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ដើម្បីពង្រីកតំលៃប្រវត្តិសាស្រ្តជាតិនៃកេរ្តិ៍ដំណែលជាតិពិសេស Tan Trao។ខេត្ត Tuyen Quangបានមានប្លង់ផែនការមេសំរាប់មណ្ឌលកេរ្តិ៍ដំណែលជាតិ ពិសេស Tan Traoទិសដៅដល់ឆ្នាំ២០២០។កាលពីដើមឆ្នាំមក មណ្ឌលកេរ្តិ៍ដំណែលជាតិ នេះទទួលបានភ្ញៀវជិត៦សែនលើកនាក់មកទស្សនា៕
Related




