VOV WorldVOV World
ពង្រីកតួនាទីនៃសាសនាក្នុងការអនុវត្តរបៀបរស់នៅអរិយ្យធម៌វប្បធម៌
28/04/2015 08:39
(VOVworld) – នាថ្ងៃទី ២៧ មេសា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) គណៈកម្មាធិការសាសនារដ្ឋាភិបាល វៀតណាមបានរៀបចំជំនួបមុខជាមួយតំណាង ចំនួន ៣៨ រូបនៃអង្គការសាសនាដោយមានប្រធានបទ “សាសនា ជាមួយការផ្សព្វ​ផ្សាយចលនាឃោនាបំផុសអនុវត្តរបៀប រស់នៅវប្បធម៌និងអរិយ្យធម៌”។
ពង្រីកតួនាទីនៃសាសនាក្នុងការអនុវត្តរបៀបរស់នៅអរិយ្យធម៌វប្បធម៌
ពង្រីកតួនាទីនៃសាសនាក្នុងការអនុវត្តរបៀបរស់នៅអរិយ្យធម៌វប្បធម៌ (Image: VNA) (VOVworld) – នាថ្ងៃទី ២៧ មេសា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) គណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមបានរៀបចំជំនួបមុខជាមួយតំណាង ចំនួន ៣៨ រូបនៃអង្គការសាសនាដោយមានប្រធានបទ “សាសនាជាមួយការផ្សព្វ​ផ្សាយចលនាឃោនាបំផុសអនុវត្តរបៀបរស់នៅវប្បធម៌និងអរិយ្យធម៌”។ ថ្លែងមតិនៅ ទីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានវាយតំលៃ ខ្ពស់ចំពោះតួនាទីរបស់អង្គការសាសនាចំពោះការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ របស់ប្រទេសជាតិ ក្នុងនោះ មានការអនុវត្តរបៀបរស់នៅវប្បធម៌អរិយ្យធម៌។ លោក Vu Duc Dam បានអះអាងថា៖ ដើម្បីពង្រីកតួនាទីរបស់សាសនាក្នុងការផ្សព្វផ្សាយ និងការបំផុសចលនាអនុវត្តរបៀបរស់នៅអរិយ្យធម៌ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានស្នើរឲ្យក្រសួងសុខាភិបាលក្រសួងអប់រំនិងបណ្តុះបណ្ដាលក្រសួងវប្បធ៌កីឡា និងទេសចរណ៍ម្ចាស់ការអនុវត្តបណ្ដាសកម្មភាពជាក់ស្តែងនិងសហការជាមួយអង្គការ សាសនានានាក្នុងការបំផុសប្រជាជនសាសនិកអនុវត្តរបៀបរស់នៅវប្បធម៌និង អរិយ្យធម៌៕

More