VOV WorldVOV World
ព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡាជិត ២៥០ ក្នុងឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦
02/02/2026 11:34
(VOVWORLD) - ព័ត៌មាននេះត្រូវបានប្រកាសក្នុងសន្និសីទសារព័ត៌មានស្តីពីឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦ ដែលរៀបចំដោយឡើងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ (Gia Lai) នារសៀលថ្ងៃទី២ ខែកុម្ភៈ នៅទីក្រុងហាណូយ។
ព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡាជិត ២៥០ ក្នុងឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦
ទិដ្ឋភាពនៃសន្នសីទសារព័ត៌មាន។ រូបថត៖ Vinh Phong/VOV5 ដោយប្រធានបទ៖ “យ៉ាឡាយ - ព្រៃភ្នំប្រសព្វសមុទ្រខៀវស្រងាត់” (Gia Lai - Mountains embrace the sea) ឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦ មិនត្រឹមតែជានិមិត្តរូបនៃលំហភូមិសាស្ត្រដែលត្រូវបានពង្រីកបន្ទាប់ពីការរួមបញ្ចូលគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវសារជាយុទ្ធសាស្ត្រអំពីការតភ្ជាប់ប្រកបដោយសុខដុមរមនារវាងតំបន់ខ្ពង់រាប និងកោះសមុទ្រ រវាងធម្មជាតិដ៏សម្បើមអស្ចារ្យ និងអត្តសញ្ញាណវប្បធម៌ជនជាតិដ៏វិសេសវិសាល វប្បធម៌គងឃ្មោះ រវាងការអភិរក្ស និងការអភិវឌ្ឍ។ ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោកស្រី Do Thi Dieu Hanh ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តយ៉ាឡាយ បានឱ្យដឹងថា ខេត្តយ៉ាឡាយមានបរិយាកាសអភិវឌ្ឍន៍ដ៏ធំទូលាយ ប្រព័ន្ធដឹកជញ្ជូនចម្រុះ រួមមានផ្លូវគោក ផ្លូវអាកាស ផ្លូវសមុទ្រ និងច្រកទ្វារអន្តរជាតិ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្ម ការតភ្ជាប់តំបន់ និងការអភិវឌ្ឍទេសចរណ៍។  
TAG
VOV/VOVworld/ទេសចរណ៍/វប្បធម៌/កីឡា/ឆ្នាំទេសចរណ៍ជាតិ/យ៉ាឡាយ