VOV WorldVOV World
ចៅក្រមរដ្ឋ Hawaii ផ្អាកបទហាមប្រាមជនអន្តោប្រវេសន៍ថ្មីរបស់ប្រធានាធិបតីអាមេរិក Donald Trump
16/03/2017 08:18
(VOVworld) – ចៅក្រមសហរដ្ឋអាមេរិកនៅរដ្ឋ Hawaii លោក Derrick Watson នាថ្ងៃទី ១៥ មិនា បានសម្រេច ផ្អាកក្រឹត្យហាមប្រាមឆ្លងដែន (វិសោធនកម្ម) របស់ ប្រធានាធិបតី អាមេរិក លោក Donald Trump មុន ពេលក្រឹត្យនេះចូលជាធរមានប៉ុន្មានម៉ោង ប៉ុណ្ណោះ។
ចៅក្រមរដ្ឋ Hawaii ផ្អាកបទហាមប្រាមជនអន្តោប្រវេសន៍ថ្មីរបស់ប្រធានាធិបតីអាមេរិក  Donald Trump
ចៅក្រមរដ្ឋ Hawaii ផ្អាកបទហាមប្រាមជនអន្តោប្រវេសន៍ថ្មីរបស់ប្រធានាធិបតី អាមេរិក Donald Trump (VNA) (VOVworld) – ចៅក្រមសហរដ្ឋអាមេរិកនៅរដ្ឋ Hawaii លោក Derrick Watson  នាថ្ងៃទី ១៥ មិនា បានសម្រេចផ្អាកក្រឹត្យហាមប្រាមឆ្លងដែន (វិសោធនកម្ម) របស់ប្រធានាធិបតី អាមេរិក លោក Donald Trump មុនពេលក្រឹត្យនេះចូលជា ធរមានប៉ុន្មានម៉ោង ប៉ុណ្ណោះ។ ក្នុងសាលក្រម ចៅក្រុមរដ្ឋ Hawaii លោក Derrick  Watson បានលើកច្បាស់ ថា៖ ក្នុងពាក្យបណ្តឹងចំពោះក្រឹត្យថ្មីនេះ រដ្ឋ Hawaii បាននាំចេញភ័ស្តុតាងជាក់ស្តែង ដើម្បីបង្ហាញច្បាស់ថា ក្រឹត្យនេះអាចបណ្តាល ឡើងហានិភ័យដ៏ធ្ងន់ធ្ងរ។ សាលក្រម របស់តុលាការអនុញ្ញាតឲ្យ​រដ្ឋទាំងអស់នៅ អាមេរិកមិនចាប់បង្ខំអនុវត្តមាត្រាទី ២ ក្នុង​ ក្រឹត្យពោលខាងលើដែលទាក់ទិន ដល់ការហាមប្រាមប្រជាពលរដ្ឋនៃប្រទេសឥស្លាម ចំនួន ៦ រួមមានអ៊ីរ៉ង់ លីបី សូម៉ាលី ស៊ូដង់សីរីនិងយេម៉ែង ឆ្លងដែនចូលក្នុងអាមេរិកក្នុង រយៈពេល ៩០  ថ្ងៃ។ មាត្រីទី ៦ ស្តីអំពីការបញ្ចប់កម្មវិធីឆ្លងដែនសំរាប់ជនភៀសខ្លួនក្នុង អំឡុង  ១២០ ថ្ងៃក៏ត្រូវបានបញ្ឈប់តាមសាលក្រមរបស់តុលាការផែងដែរ។ តុលាការ ក៏បានប្រកាសថា៖ សាលក្រមនេះមិនអាចផ្អាកបានឡើយលើកលែងករណីមាន ពាក្យបណ្តឹងប្រឆាំងជំទាស់។ តុលាការនៅទីក្រុង Honolulu នេះគឺជាតុលាការ ដំបូងដែលចេញសាលក្រមប្រឆាំងជំទាស់ក្រឹត្យថ្មីស្តីអំពីអន្តោប្រវេសន៍របស់ប្រធា នាធិបតី Donald Trump។​ រីឯខ្លួន វិញ ប្រធានាធិបតី Donald Trump បានចាត់ ទុកថា៖ សាលក្រមនេះបានរំលោភទៅលើ​ច្បាប់ដែលមិនធ្លាប់មានពីមុនមក ហើយប្រកាសថា៖ លោកនឹងច្បាមជាប់ការប្តឹងតរ៉ារួមជាមួយការប្តឹងជំទាស់នេះ ទៅតុលាការកំពូលទៀត ផង៕ 

More