ឆ្នាំ២០១២នេះប្រភពទុនវិនិយោគបរទេសនឹងបង្កើនយ៉ាងខ្លាំង។
09/02/2012 08:41
ទុនវិនិយោគផ្ទាល់ពីបរទេស FDI ចូលមកវៀតណាម ក្នុងខែខាងមុខនឹង បានកែលំអរគួរឲ្យកត់សម្គាល់។

(VOVWORLD)-តាមនាយកដ្ធានវិនិយោគបរទេស នៃក្រសួងផែនការនិង វិនិយោគវៀតណាម បាន ឲ្យដឹងថា ទុនវិនិយោគផ្ទាល់ពីបរទេស FDI ចូលមក វៀតណាមក្នុងខែខាងមុខនឹង បានកែលំអរគួរឲ្យកត់សម្គាល់។ ជាក់ស្តែងគឺបាន មានគំរោងការណ៍ធំៗមួយ ចំនួនត្រូវ បានផ្តល់លិខិតអនុញាត្តក្នុងខែកុម្ភៈដូចជា គំរោងការណ៍រោងចក្រផលិត សំបក រថយន្តរបស់ Bridgestone ជាមួយចំនួនទុន វិនិយោគឡើងដល់ ៥៧០លាន ដូល្លារអាមេរិក។ ជាពិសេសគឺ គំរោងការ វិនិយោគជាច្រើនបានសំរេច សំណុំ បែបបទ ប៉ុន្តែបណ្ដាវិនិយោគិនពីចិន ជប៉ុន កូរ៉េខាងត្បូងបានរង់ចាំក្រោយ បុណ្យ តេតឆ្នាំរោងចត្វាស័កទើបទទួលលិខិត អនុញ្ញាត្តក្នុងបំណងឆ្នាំ រោង ចត្វាស័ក នឹង នាំ មកភ័ព្វសំណាងជាច្រើនជាង៕
Related





