ចិនបដិសេធការរិះគន់របស់អាមេរិកអំពីការវាយលុកប្រព័ន្ធ Internet
21/02/2013 08:36
(VOVworld) – ក្រោយពីចោទប្រកាន់របាយការណ៍នៃ ក្រុមហ៊ុនសន្តិសុខប្រព័ន្ធ Internet Mandiant Corp របស់ អាមេរិក នាថ្ងៃទី ២០ កុម្ភៈ អ្នកនាំពាក្យក្រសួងការពារជាតិ ចិន លោក Geng Yansheng បានរិះគន់របាយការណ៍គឺគ្មាន ភ័ស្តុតាង។

(VOVworld) – ក្រោយពីចោទប្រកាន់របាយការណ៍នៃក្រុមហ៊ុនសន្តិសុខប្រព័ន្ធ Internet Mandiant Corp របស់អាមេរិក នាថ្ងៃទី ២០ កុម្ភៈ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Geng Yansheng បានរិះគន់របាយការណ៍គឺគ្មានភ័ស្តុតាង។ ក្នុងសេចក្តីថ្លែងការ មួយលើគេហទំព័រនៃក្រសួងការពារជាតិចិន www.mod.gov.cn លោក Geng Yansheng បានសង្កត់ធ្ងន់ថា៖ ច្បាប់របស់ចិនហាមដាច់ខាត់រាល់សកម្មភាពវាយលុកប្រព័ន្ធ Internet និង hackers ហើយនឹងត្រូវបានផ្តន្ទាទោសយ៉ាងតំណំទៀតផង។ មុននោះ ក្រុមហ៊ុន Mandiant Corp បានផ្សព្វផ្សាយរបាយការណ៍ ឲ្យដឹងថា៖ ក្រុម hackers មួយ ដែលមាន ទំនាក់ទំនងជាមួយកំលាំងកងទ័ពរំដោះប្រជាជនចិន (PLA) គឺជាមេគំនិតវាយលុបលួច ព័ត៌មានរបស់ក្រុមហ៊ុនចំនួន ១៤០ និងអង្គការចំនួន ២០ លើសកលលោក ក្នុងរយៈពេល ៧ ឆ្នាំ កន្លងមក៕ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Geng Yansheng បានរិះគន់របាយការណ៍គឺគ្មានភ័ស្តុតាង។ (Image: Internet)
Related





