រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab។ (រូបថត៖ AFP/TTXVN) |
ការក្លាយទៅជាដៃគូសន្ទនារបស់អាស៊ានគឺជាសសរស្តម្ភក្នុងគោលនយោបាយ កិច្ចការបរទេស “៣ មុខព្រួញ” របស់អង់គ្លេស សំដៅពង្រឹងទំនាក់ទំនងសន្តិសុខនិង ពាណិជ្ជកម្មក្នុងតំបន់។ នេះជាចំណែកមួយក្នុងយុទ្ធសាស្ត្រផ្អៀងទៅរកមហាសមុទ្រ ឥណ្ឌា-ប៉ាស៊ីហ្វិករបស់ប្រទេសនេះ តាមចក្ខុវិស័យ “អង់គ្លេសជាសកល” ក្រោយពី ចាកចេញពីសហភាពអឺរ៉ុប (EU)។
ឆ្លើយសម្ភាសន៍ជាមួយកាសែត The Telegraph លោករដ្ឋមន្រ្តី Raab ចាត់ទុកថា សមាជិកភាពជាដៃគូសន្ទនារបស់អាស៊ាននឹងនាំមកជូនអង់គ្លេសនូវកាលានុវត្តភាពដ៏វិជ្ជមានពីព្រោះមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក គឺជាទីផ្សារកំណើនមួយនៅពេល អនាគត។ លោក Raab បានសង្កត់ធ្ងន់ថា វិបុលភាពនិងសន្តិសុខរបស់អង់គ្លេសផ្អែក លើទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយតំបន់នៅខាងក្រៅលោកខាងលិច ព្រមទាំង អះអាងថា អាស៊ីអាគ្នេយ៍ជាតំបន់ដ៏សំខាន់ពិសេស៕







