VOV WorldVOV World
ចំនួនប្រាក់ ១០០ ពាន់លានដុល្លាអាមេរិករបស់អ៊ីរ៉ង់នៅឯបរទេសដែលបង្កកត្រូវបានរំដោះទាំងស្រុង
02/02/2016 09:19
(VOVworld) – នាថ្ងៃទី ១ កុម្ភៈ រដ្ឋាភិបាលអ៊ីរ៉ង់បាន ប្រកាសថា៖ ប្រទេសនេះអាច ទាក់ទងជាមួយចំនួន ប្រាក់ដែលមានតំលៃជាង ១០០ ពាន់លានដុល្លា អាមេរិក ដែលត្រូវបានបង្កកនៅឯបរទេសបន្ទាប់ពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រដែល Tehran ទទួលបានជាមួយមហាអំណាចចំនួន ៦ ចូលជាធរ មានពីថ្ងៃទី ១៦ មករា កន្លងទៅ។
ចំនួនប្រាក់ ១០០ ពាន់លានដុល្លាអាមេរិករបស់អ៊ីរ៉ង់នៅឯបរទេសដែលបង្កកត្រូវបានរំដោះទាំងស្រុង
ចំនួនប្រាក់ ១០០ ពាន់លានដុល្លាអាមេរិករបស់អ៊ីរ៉ង់នៅឯបរទេសដែលបង្កកត្រូវបានរំដោះទាំងស្រុង (Image: VNA) (VOVworld) – នាថ្ងៃទី ១ កុម្ភៈ រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថា៖ ប្រទេសនេះ អាច ទាក់ទងជាមួយចំនួនប្រាក់ដែលមានតំលៃជាង ១០០ ពាន់លានដុល្លា អាមេរិក ដែលត្រូវបានបង្កកនៅឯបរទេសបន្ទាប់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប្រវត្តិសាស្ត្រដែល Tehran ទទួលបានជាមួយមហាអំណាចចំនួន ៦ ចូលជាធរ មានពីថ្ងៃទី ១៦ មករា កន្លងទៅ។ ចំនួនប្រាក់លក់ប្រេងឆៅរបស់អ៊ីរ៉ង់ត្រូវបាន បង្កកនៅ បណ្ដាធនាគារនៅចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូងនិងទួរគី គិតតាំងពី ពេលអាមេរិក និងលោកខាងលិចបង្កើនបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះអ៊ីរ៉ង់ ពីឆ្នាំ ២០១២ មក។ ដើម្បីបង្វិលចំនួនប្រាក់ពោលខាងលើមកប្រទេសវិញអ៊ីរ៉ង់ ត្រូវប្រើ ប្រាស់បណ្ដាធនាគារអន្តរជាតិ។ នាប្ចុប្បន្ន អ៊ីរ៉ង់មានធនាគារចំនួន ៩ អាចទាក់ទង ជាមួយប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោក Mohammad Baqer Nobakht បានឲ្យដឹងថា៖ រដ្ឋាភិបាលអ៊ីរ៉ង់មិនទាន់ បង្វិលចំនួន ប្រាក់នោះត្រឡប់មកប្រទេសវិញឡើយ Tehran អាចប្រើប្រាស់ ចំនួនប្រាក់នេះដើម្បី ទិញទំនិញ ឬ ធ្វើការវិនិយោគ៕ 

More