ចម្រៀងប្រជាប្រិយ Vi Giam Nghe Tinh បានទទួលប័ណ្ណបេតិកភ័ណ្ឌវប្បធម៍អរូបិយ៍ដំណាងមនុស្សលោក
01/02/2015 07:33
Vovworld-នាយប់ថ្ងៃទី៣១មករានៅទីក្រុង Vinh គណៈ កម្មាធិការប្រជាជនខេត្ត Nghe An និង Ha Tinh បានរៀបចំ ពិធី

ចម្រៀងប្រជាប្រិយ Vi Giam Nghe Tinh បានទទួលប័ណ្ណបេតិកភ័ណ្ឌវប្បធម៍អរូបិយ៍ដំណាងមនុស្សលោក (VOV) Vovworld-នាយប់ថ្ងៃទី៣១មករានៅទីក្រុង Vinh គណៈកម្មាធិការប្រជាជនខេត្ត Nghe An និង Ha Tinh បានរៀបចំពិធីលើកដម្កើងចម្រៀងប្រជាប្រិយ Vi Giam Nghe Tinh និងទទួលប័ណ្ណបេតិកភ័ណ្ឌរបស់អង្គការវប្បធម៍វិទ្យាសាស្ត្រនិងអប់រំអង្គការ សហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍អរូបិយ៍ដំណាង មនុស្សលោក។ Vi Giam ជាប្រភេទចម្រៀងប្រជាប្រិយចំនួន២គ្មានតន្ត្រីត្រូវបានសហគមន៍ ជន Nghe Tinh ច្នៃប្រឌិតឡើងពីរាប់រយឆ្នាំមក ត្រូវបានប្រើប្រាស់ក្នុងពលកម្មនិង ជីវភាពប្រចាំថ្ងៃ។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam បានថ្លែងអំណរគុណចំពោះ UNESCO អង្គការអន្តរជាតិគាំទ្រដើម្បីចម្រៀង ប្រជាប្រិយ Vi Giam Nghe Tinh ត្រូវបានលើកដម្កើងជាបេតិកភ័ណ្ឌវប្បធម៍អរូបិយ៍ របស់មនុស្សលោក។ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានលើកច្បាស់ថា៖ “យើងសន្យារួមគ្នាការពារនិងពង្រីករាល់បេតិភ័ណ្ឌដែលមិនអាចគិតថ្លៃបានរបស់ មនុស្សលោក ក្នុងនោះមានចម្រៀងប្រជាប្រិយ Vi Giam Nghe Tinh ដើម្បីលើកកំពស់ព្រលឹងវៀតណាមដើម្បីវប្បធម៍វៀតណាមសម្របក្នុងចរន្តហូររបស់អរិយ្យធម៍ មនុស្សលោក បង្កើតគ្រឹះស្ថានស្មារតីនិងកំលាំងចលករកសាងដ៏ជោគជ័យ ការពារ ដ៏រឹងមាំមាតុប្រទេសវៀតណាមសង្គមនិយម។ ប្រជាជនសម្បូរធូធារ សង្គមសមភាព ប្រជាធិបតេយ្យអរិយ្យធម៍ដើម្បីខឿនវប្បធម៍វៀតណាមបានរក្សាជានិច្ចនិរន្ត៕”
Related
More




