VOV WorldVOV World
CNRP និង CPP មិនទាន់យល់ព្រមអំពីពេលវេលារៀបចំការបោះឆ្នោតថ្មីមួយទេ
11/04/2014 08:18
(VOVworld) – ភាគីប្រឆាំងនៅកម្ពុជាបានឯកភាពអំពីកិច្ចព្រម ព្រៀងមួយជាមួយគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច របស់នាយករដ្ឋមន្ត្រីនៃប្រទេសនេះ សម្តេច តេជោ ហ៊ុន សែន។
CNRP និង CPP មិនទាន់យល់ព្រមអំពីពេលវេលារៀបចំការបោះឆ្នោតថ្មីមួយទេ
CNRP និង CPP មិនទាន់យល់ព្រមអំពីពេលវេលារៀបចំការបោះឆ្នោតថ្មីមួយទេ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១០ មេសា ថ្នាក់ដឹកនាំនៃគណៈបក្សសង្គ្រោះជាតិ  (CNRP) លោក​ សម រង្ស៊ី បានបដិសេធព័ត៌មានដែលបានឲ្យដឹងថា៖ ភាគី ប្រឆាំង នៅកម្ពុជាបានឯកភាពអំពីកិច្ចព្រមព្រៀងមួយជាមួយគណៈបក្ស ប្រជាជនកម្ពុជា (CPP) កាន់អំណាចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសនេះ សម្តេច តេជោ ហ៊ុន សែន។ ថ្លែងមតិក្នុងសន្និសីទកាសែតមួយនារសៀលថ្ងៃដ៏ដែល លោក សម រង្ស៊ី បានឲ្យដឹងថា៖ គិតដល់ពេលនេះ ភាគីទាំង ២ មិនទាន់យល់ព្រមអំពីពេល វេលា ជាក់ស្តែងដើម្បីរៀបចំការបោះឆ្នោតថ្មីមួយទេ។ ប៉ុន្តែ CNRP និង CPP បានសន្យា នឹងបន្តជួបចរចារអំពីបញ្ហានេះក្នុងជំនួបខាងមុខក្នុងពេលដែល អនុប្រធានរបស់ CNRP  លោក គឹម សុខា វិលត្រឡប់មកប្រទេសវិញបន្ទាប់ ពីដំណើរទស្សនកិច្ចនៅអាមេរិកនាចុងខែ មេសា ឆ្នាំ ២០១៤ ។ សេចក្តីថ្លែង ការរបស់ប្រធាន គណៈបក្ស CNRP ត្រូវបាននាំចេញ បន្ទាប់ពីមានព័ត៌មាន ដែលបានឲ្យដឹងថា៖ លោក សម រង្ស៊ី និង នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន នាថ្ងៃទី ៩ មេសាបានឯកភាពអំពីគោលការណ៍ផែនការ រៀបចំការបោះឆ្នោតថ្មីមួយ និងដាក់ជូនព្រះកុរណាព្រះបាទនរោត្តមសីហុមនី ក្នុងថ្ងៃទី ១១ មេសា៕

More