VOV WorldVOV World
ចរចារជាវិធីតែ១គតដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់
13/06/2012 10:28
VOV-ប្រទេសចិនបានអះអាងជាថ្មីម្តងទៀតថា៖ វិធីតែ១គតដើម្បីដោះស្រាយ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ គឺជាការចរចារសន្តិភាព។ថ្លែងមតិនៅក្នុងសម័យប្រជុំ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពី
ចរចារជាវិធីតែ១គតដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ​លីបាវទូង(Image:Internet) VOV-ប្រទេសចិនបានអះអាងជាថ្មីម្តងទៀតថា៖ វិធីតែ១គតដើម្បីដោះស្រាយ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់គឺជាការចរចារសន្តិភាព។ថ្លែងមតិនៅក្នុងសម័យប្រជុំ របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី​១២​មិថុនា​ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអង្គការសហប្រជាជាតិ​ លីបាវទូងនិយាយថា៖ ចិនប្រឆាំងជំទាស់យ៉ាង ខ្លាំងក្លាចំពោះការប្រើប្រាស់ហឹង្សាឫគំរាមកំហែងប្រើប្រាស់ហឹង្សា​ព្រមទាំងអំពាវ នាវដល់ភាគីទាំងអស់អត់ធ្មត់។លោកអះអាងថា៖ យន្តការចរចារសន្តិភាព គឺជា វិធីតែ១គតដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ របស់អ៊ីរ៉ង់។​ស្តីពីការសន្ទនារវាងអ៊ីរ៉ង់ នឹងក្រុមប្រទេសមហាអំណាច​៥+១ខាង មុខ​ លោកលីបាវទូង​ឲ្យដឹងថា៖ចិនសង្ឃឹម ថា៖ភាគីទាំងឡាយនឹងមានអាកប្ប កិរិយាស្មោះសរ​​ គោរព្វគ្នា​​ទៅវិញទៅមក ជំរុញ ដំណើរការទូត នឹងបង្រួញការ ខ្វែងគំនិតតាមរយះការចរចារ។ ក្នុងថ្ងៃដដែល​ នៅ ក្នុងសន្និសីទការសែត១នៅតេហេរ៉ង់​ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់Ramin Mehmanparast ​អះអាងថា៖ជោគជ័យរបស់ ការសន្ទនាខាងមុខគឺចំណុះទៅលើវិធី ទាក់ទងផ្ទាល់នឹងកិច្ចសហប្រតិបត្តិការសកម្មរបស់ក្រុម​​ប្រទេសមហាអំណាច​៥+១។មុននោះរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់    Ali-Akbar Salehi ក៏សង្ឃឹមថា៖ការសន្ទនានុយ ក្លេអ៊ែរខាងមុខ​នឹងជាការបោះ ជំហាន១ក្នុងការដោះស្រាយបណ្តាការខ្វែងគំនិតនៅ សេសសល់រវាងអ៊ីរ៉ង់នឹងលោកខាងលិច៕