ទាហានឆ័ត្រយោងអាមេរិក៣០០នាក់ទៅកាន់អ៊ុយក្រែនដើម្បីហ្វឹកហ្វឺនទ័ពអង្គរក្ស
18/04/2015 08:40
(VOVworld)- ទាហានឆ័ត្រយោងអាមេរិក៣០០នាក់ ទៅកាន់អ៊ុយក្រែនដើម្បីហ្វឹកហ្វឺនទ័ពអង្គរក្ស។ ចំពោះកាយវិការនេះ

ទាហានអ៊ុយក្រែននៅLugansk - រូបថត: EPA (VOVworld)- ទាហានឆ័ត្រយោងអាមេរិក៣០០នាក់ទៅកាន់អ៊ុយក្រែនដើម្បីហ្វឹក ហ្វឺនទ័ពអង្គរក្ស។ ចំពោះកាយវិការនេះ ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី ១៧មេសា បានព្រមានថា ការដែលទានហានឆ័ត្រយោងចំនួន៣០០នាក់នេះ មានវត្តមាន នៅអ៊ុយក្រែន ដើម្បីបង្ហាត់ឲ្យកម្លាំងទ័ពអង្គរក្សអ៊ុយក្រែន ប្រឆាំងនឹង ពួកឧទ្ទាម នឹងបង្កាត់ភ្លើងសម្រាប់ជំលោះថ្មី និងនាំមកនូវការបង្ហូរឈាមនៅភាគខាងកើត អ៊ុយក្រែន។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា ទាហានឆ័ត្រយោងអាមេរិកទៅកាន់អ៊ុយក្រែនពុំមែនដើម្បីគោលដៅសន្តិភាព ឡើយ ហើយកំពុងបង្កការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ។ ម៉ូស្គូរចាត់ទុកថា ផែនការ នេះរបស់អាមេរិក ជាការរំលោភច្បាស់លាស់ទៅលើកិច្ចព្រមព្រៀងឈប់បាញ់ ក្រុង Minsk ក្នុងនោះមានលក្ខខ័ណ្ឌគឺកងទ័ពបរទេសត្រូវដកចេញពីអ៊ុយក្រែន ទាំងស្រុង៕
Related




