ធានាសុវត្ថិភាពអាយុជីវិតនិងសិទ្ធិប្រយោជន៍ស្របច្បាប់សំរាប់ពលរដ្ឋវៀតណាម
09/10/2015 07:33
Vovworld-ក្នុងសន្និសីទកាសែតសាមញ្ញរបស់ក្រសួងការ បរទេសនាថ្ងៃទី៨តុលានៅក្រុងហាណូយ អ្នកនាំពាក្យ

ធានាសុវត្ថិភាពអាយុជីវិតនិងសិទ្ធិប្រយោជន៍ស្របច្បាប់សំរាប់ពលរដ្ឋវៀតណាម Vovworld-ក្នុងសន្និសីទកាសែតសាមញ្ញរបស់ក្រសួងការបរទេសនាថ្ងៃទី៨តុលា នៅក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh បាន ប្រកាសសកម្មភាពកិច្ចការបរទេសមួយចំនួនរបស់វៀតណាមនាពេលខាងមុខនិង ឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីបញ្ហាដែលសារព័ត៌មានយកចិត្តទុកដាក់។ ឆ្លើយសំនួររបស់អ្នកយកព័ត៌មានដែលតាក់ទិនដល់កិច្ចការគាំពារពលរដ្ឋ ក្នុង នោះមានការដែលរដ្ឋាភិបាលកម្ពុជាមានផែនការបញ្ជូនជនវៀតណាមនៅទន្លេសាព ទៅកន្លែងថ្មីដែលធ្វើឲ្យគ្រួសារក្រីក្រមួយចំនួនព្រួយបារម្មណ៍គ្មានកន្លែងស្នាក់នៅយូរ អង្វែង អ្នកនាំពាក្យក្រសួងការបរទេសលោក Le Hai Binh បានឲ្យដឹងថា ស្ថានទូតវៀត ណាមប្រចាំនៅកម្ពុជាកំពុងសហការជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចកម្ពុជាដើម្បី មានវិធានការជួយឧបត្ថម្ភគ្រួសារវៀតណាមនៅដំបន់នេះ។ ទាក់ទិនដល់ការដែលទូកនេសាទត្រីរបស់វៀតណាមត្រូវកំលាំងប៉ូលីសសមុទ្រថៃ បាញ់ដែលធ្វើឲ្យអ្នកនេសាទវៀតណាមម្នាក់ត្រូវស្លាប់ អ្នកនាំពាក្យក្រសួងការបរទេសបានអះអាងថា៖ “ក្រសួងការបរទេសវៀតណាមបានផ្ញើរកំណត់ទូតជូនស្ថានទូតថៃប្រចាំនៅវៀតណាម ផ្សេងទៀតស្ថានទូតវៀតណាមប្រចាំនៅថៃបានជួបសន្ទនាក្រសួងការបរទេសថៃដើម្បី ប្រឆាំងជំទាស់ការដែលថៃបាញ់សម្លាប់និងធ្វើឲ្យអ្នកនេសាទវៀតណាមត្រូវរងរបួស។ នាពេលកន្លងទៅក្រុមការងារថៃបានមកធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចវៀតណាម។ នៅបណ្ដាពិថីធ្វើការ ភាគីថៃបានសន្យាសង្កេតការណ៍និងនឹងផ្គត់ផ្គង់លទ្ធផលសំរាប់ភាគី វៀតណាម។ នាយករដ្ឋមន្ត្រីថៃបានចេញសារាចរណ៍សង្កេតការណ៍លើករណីនេះផងដែរ៕”
Related
More




