ធ្វើបច្ចុប្បន្នកម្មព័ត៌មានស្ដីពីសហគមន៍សេដ្ឋកិច្ចអាស៊ានសំរាប់ស្ថាប័នសារព័ត៌មាននៃខេត្តក្រុងភាគខាងត្បូង
16/09/2015 09:24
(VOVworld) - នាថ្ងៃទី១៦ កញ្ញា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅសន្និសីទ សំដៅផ្គត់ផ្គង់ព័ត៌មានស្ដីពីសហគមន៍សេដ្ឋកិច្ចអា ស៊ាន (AEC) សំរាប់ស្ថាប័នសារព័ត៌មាននិងក្រុមហ៊ុន ទូរគមនាគមន៍នៃខេត្តក្រុងចំនួន ២២នៅភាគខាងត្បូង។

ទិដ្ឋភាពនៃសន្និសីទ (VOVworld) - នាថ្ងៃទី១៦ កញ្ញា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បាន ប្រព្រឹត្តទៅសន្និសីទសំដៅផ្គត់ផ្គង់ព័ត៌មានស្ដីពីសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) សំរាប់ស្ថាប័នសារព័ត៌មាននិងក្រុមហ៊ុនទូរគមនាគមន៍នៃខេត្តក្រុងចំនួន ២២នៅ ភាគខាងត្បូង។ថ្លែងមតិនៅទីនេះ លោក Luong Hoang Thai ប្រធាននាយកដ្ឋាន គោលនយោបាយពាណិជ្ជកម្មឆ្លងដែននៃក្រសួងឧស្សាហពាណិជ្ជកម្ម វៀតណាម បានឲ្យដឹងថា ចូលរួម AEC វៀតណាមស្ថិតនៅក្នុងក្រុម៤ប្រទេស ដែលទទួលបាន អាទិភាពច្រើនជាងក្រុម៦ប្រទេសអាស៊ានសេសសល់ដោយមានឱកាសរួមជាមួយ អាស៊ានសមាហរណកម្មយ៉ាងស៊ីជំរៅថែមទៀតទៅក្នុងខឿន សេដ្ឋកិច្ចផ្សេងៗនៅ តំបន់អាស៊ីខាងកើត។ទន្ទឹមនឹងនោះ AEC នឹងរួមចំណែក ជំរុញការកែលំអរដំណើរ ការផ្លាស់ប្ដូរថ្មីនៃសេដ្ឋកិច្ចវៀតណាមឲ្យកា្លយទៅជាខឿនសេដ្ឋកិច្ចទីផ្សារតាមទិស ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មទៀតផង។ការធ្វើបច្ចុប្បន្ន កម្មព័ត៌មានអំពី AEC នឹងរួមចំណែកលើកកំពស់ការយល់ដឹងរបស់អ្នកកាសែត តាមនោះឆ្លុះ បញ្ចាំងនិងឃោសនាអប់រំព័ត៌មានយ៉ាងត្រឹមត្រូវ គ្រាប់គ្រាន់និងទាន់ ពេលវេលា ទៅដល់ប្រជាជន៕
Related




