ទីក្រុង Hiroshima(ជប៉ុន)រំលឹកខួបលើកទី ៦៧ ទិវាអាមេរិកទម្លាក់គ្រាប់បែកបរមាណូ
06/08/2012 09:46
V0V-នាព្រឹកថ្ងៃទី៦សីហា ទីក្រុង Hiroshima(ជប៉ុន)បាន រៀបចំពិធីរំលឹកវិញ្ញាណខ័ណ្ឌ សន្តិភាពក្នុងឱកាសរំលឹក ខួបលើកទី ៦៧ ទិវាអាមេរិកទម្លាក់គ្រាប់បែកបរមាណូ ចុះមកលើ ទីក្រុងនេះ។នាម៉ោង ៨ នឹង១៥នាទី

ប្រជាជនជប៉ុនសូត្រធម៏ឧទ្ទិសកុសលជូនដល់ជនរងគ្រោះHiroshima ( Image:Internet) V0V-នាព្រឹកថ្ងៃទី៦សីហា ទីក្រុង Hiroshima(ជប៉ុន)បានរៀបចំពិធីរំលឹក វិញ្ញាណខ័ណ្ឌ សន្តិភាពក្នុងឱកាសរំលឹកខួបលើកទី ៦៧ ទិវាអាមេរិកទម្លាក់ គ្រាប់បែកបរមាណូចុះមកលើ ទីក្រុងនេះ។នាម៉ោង ៨ នឹង១៥នាទី -ពោលគឺ ពេលវេលាដែលគ្រាប់បែកបរមាណូបានទម្លាក់ ចុះមកលើទីក្រុងHiroshima មុននេះ៦៧ឆ្នាំ ស្នូរជួងសន្តិភាពបានបន្លឺឡើងរំលឹកវិញ្ញាណ ខ័ណ្ឌជនរង គ្រោះអភ័ព្វ។ថ្លែងមតិនៅពិធី នាយករដ្ឋមន្រ្តីជប៉ុន Yoshihico Noda សង្កត់ ធ្ងន់ ថា៖ជប៉ុននឹងបញ្ឆេះឡើងនូវសេចក្តីក្លៀវក្លាធ្វើសកម្មភាពដើម្បីពិភពលោក ១គ្មានអាវុធនុយក្លេអ៊ែរចេញទៅក្នុងទូទាំងសកលលោក។ស្តីអំពីឧប្បត្តិការណ៏ នុយក្លេអ៊ែរ ឆ្នាំ២០១១ នាយក រដ្ឋមន្រ្តីNoda បានឲ្យដឹងថា៖រដ្ឋាភិបាលកំពុង ខំប្រឹងប្រែងដើម្បីប្រជាជនជប៉ុនអាចមាន ការរស់នៅជាធម្មតាវិញ។រយះពេល៦៧ឆ្នាំបានកន្លងផុតទៅហើយ ក៏ប៉ុន្តែ មានមនុស្សជា ច្រើននាក់ក្លាយទៅជា ជនរងគ្រោះដោយគ្រាប់បែកបរមាណូតទៅទៀត។តាមតួរលេខស្ថិតិឲ្យ ដឹង ថា៖ក្នុងឆ្នាំកន្លងទៅបានមានបន្ថែមមនុស្សចំនួនជិត៥៨០០នាក់ត្រូវស្លាប់ លើកចំនួន មនុស្សដែលត្រូវស្លាប់ដោយគ្រាប់បែកបរមាណូឡើងជាង ២៨០,០០០នាក៉៕
Related





