VOV WorldVOV World
ទីក្រុងហាណូយនិងបារាំងបង្កើនទំនាក់ទំនងអភិវឌ្ឍន៍លើគ្រប់វិស័យ
12/07/2012 08:30
សមាគមមិត្តភាពវៀតណាម-បារាំងទីក្រុងហាណូយ បានរៀបចំមហាសន្និបាតលើកទី ៤ អាណត្តិ ២០១២- ២០១៧ នារសៀលថ្ងៃទី ១១ កក្កដា។
ទីក្រុងហាណូយនិងបារាំងបង្កើនទំនាក់ទំនងអភិវឌ្ឍន៍លើគ្រប់វិស័យ
សមាគមមិត្តភាពវៀតណាម-បារាំងទីក្រុងហាណូយបានរៀបចំមហាសន្និបាតលើកទី ៤ អាណត្តិ ២០១២-២០១៧ នារសៀលថ្ងៃទី ១១ កក្កដា។ បណ្ដាសមាជិកបាន ឯកភាព ថា៖ ក្នុងអាណត្តិថ្មី សមាគមបន្តពង្រីកបណ្ដាស្នារដៃនិងបទពិសោធន៍រៀបចំ សកម្មភាពកិច្ចការបរទេសប្រជាជន ផ្លាស់ប្តូរគណៈប្រតិភូ សកម្មាភាពវប្បធម៌អប់រំ ជាមួយខ្លឹមសារសម្បូបែបជាក់ស្តែង សំដៅបើកទូលាយទំនាក់ទំនងសហប្រតិបត្តិការ លើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ព័ត៌មាន រួមចំណែកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចទីក្រុងហាណូយ ឲ្យខ្លាំងក្លាថែមទៀត។ ក្រៅពីនោះ សមាគមនឹងជំរុញយ៉ាង ខ្លាំងបណ្ដាសកម្មភាពមនុស្សធម៌មេតាធម៌ការងារផ្សព្វផ្សាយអំពីទំនាក់ទំនងរវាង វៀតណាមនិងបារាំង ជាមួយប្រជាជនទីក្រុងនិងយុវជនកុមាជំទង់ក្នុងទូទាំងប្រទេស។ គណៈកម្មាធិការ ថ្មីរបស់សមាគមមានសមាជិកចំនួន ៣៣ នាក់។ ប្រធានសមាគម ជំនួយឧបត្តម្ភកុមាពិការវៀតណាម លោក Nguyen Tai Thu ត្រូវបានតែងតាំងធ្វើជា ប្រធានសមាគមមិត្តភាពវៀតណាម-បារាំងទីក្រុងហាណូយជាថ្មីម្តងទៀត៕