VOV WorldVOV World
ទីក្រុងហូជីមិញរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី
31/01/2015 09:05
(VOVworld)-នាយប់ថ្ងៃទី៣០មករា អគ្គកុងស៊ុលនៃស្ថានទូត រុស្ស៊ីប្រចំានៅទីក្រុងហូជីមិញ បានរៀបចំពិធីរំលឹកខួបលើក ទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី។
ទីក្រុងហូជីមិញរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី
ទីក្រុងហូជីមិញរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី (VOV) (VOVworld)-នាយប់ថ្ងៃទី៣០មករា អគ្គកុងស៊ុលនៃស្ថានទូតរុស្ស៊ីប្រចំានៅទីក្រុង ហូជីមិញ បានរៀបចំពិធីរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម-រុស្ស៊ី។ នៅ ក្នុងពិធី អគ្គកុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងហូជីមិញលោក Aleksei Vladimirovich Povov បាន ឲ្យដឹងថា នាបច្ចុប្បន្ន ការផ្សាភ្ជាប់លើវិស័យវប្បធម៌រវាង ប្រទេសទាំងពីរកំពុងបានពង្រីកជា បន្តបន្ទាប់ ចំនួនភ្ញៀវទេសចរណ៍បានផ្លាស់ប្តូរគ្នា ទៅវិញទៅមកជាប្រចាំ។ ក្នុងពេលជាមួយគ្នា នោះ ទីក្រុងហូជីមិញ និងបណ្តាខេត្ត ភាគខាងត្បូងវៀតណាម បានមានការរួមចំណែកដ៏ ធំធេងចូលក្នុងការអភិវឌ្ឍន៍គ្រប់ ជ្រុងជ្រោយនៃទំនាក់ទំនងរវាងវៀតណាមជាមួយរុស្ស៊ី។         លោក Le Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបាន ឲ្យ ដឹងថា៖ ទីក្រុងត្រៀមខ្លួនជាស្រេច​បង្កលក្ខណៈងាយស្រួល និងជួយឧបត្ថម្ភបណ្តា អង្គ​ភាពអាជីវកម្ម វិនិយោគិនរុស្ស៊ីយកចិត្តទុកដាក់ស្វែងយល់ និងមានបំណងវិនិយោគ ដ៏យូរ​អង្វែងនៅវៀតណាម៕

More