ទិវាសៀវភៅវៀតណាម៖លើកដម្កើងវប្បធម៏អាន
11/04/2014 10:43
(VOV)_ចាប់ផ្តើមអោយទិវាសៀវភៅវៀតណាម (ថ្ងៃទី២១ មេសា) នោះគឺជាពិធីប្រកាសសេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល

ទិវាសៀវភៅវៀតណាម៖លើកដម្កើងវប្បធម៏អាន(baomoi.com) (VOV)_ចាប់ផ្តើមអោយទិវាសៀវភៅវៀតណាម (ថ្ងៃទី២១ មេសា) នោះគឺជាពិធី ប្រកាសសេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតនាមស្ដីពីទិវាសៀវ ភៅវៀតណាមដែលត្រូវបានប្រព្រឹត្តទៅ នាយប់ថ្ងៃទី ១៩ មេសា ខាងមុខនៅរដ្ឋធានី ហាណូយ។ នៅរដ្ឋធានីហាណូយ សកម្មភាពជាសារវ័ន្តនឹងប្រព្រឹត្តទៅក្នុងទិវាសៀវភៅវៀត ណាម រួមមាន៖ រៀបចំវិថីសៀវភៅ ជួបប្រាស្រ័យ ជួបសំណេះសំណាលប្រមូលផ្តុំ សៀវភៅដើម្បីជូនកុមារក្រីក្រ…ល។ នៅតំបន់ផ្សេងៗទៀត ប្រព័ន្ធបណ្ណាល័យ សាលារៀន នឹងបំផុសចលនាអានសៀវភៅ តាំងពិព័រណ៌សៀវភៅ…ជាដើម។ ថ្លែងមតិនៅក្នុងសន្និសីទកាសែត នាថ្ងៃទី ១១ មេសា លោក Chu Van Hoa នាយក នាយកដ្ឋានបោះពុម្ភនិងផ្សព្វផ្សាយ និងជាប្រធានគណៈចាត់តាំងទិវាសៀវ ភៅ វៀតណាម បានអះអាងថា៖ “ គោលដៅរបស់ទិវាសៀវភៅវៀតណាម គឺធ្វើយ៉ាងម៉េចដើម្បីជនគ្រប់រូបសុទ្ធ តែស្រឡាញ់សៀវភៅ ចូលចិត្តអានសៀវភៅ និងចាត់ទុកនេះគឺជាកម្លាំងចលករក្នុង ការអភិវឌ្ឍន៍សង្គម។ដូច្នេះ យើងត្រូវមានសកម្មភាពនានា បង្កើតទំលាប់អាន សៀវភៅក្នុងសហគមន៍៕ ”
Related




