VOV WorldVOV World
ទិវាវៀតណាមនៅទីក្រុង Venice
24/04/2014 06:51
(VOVworld)-ទិវាវៀតណាមនៅទីក្រុង Venice ដោយស្ថានទូតវៀតណាមប្រចាំ នៅអ៊ីតាលីរួមផ្សំជាមួយសកលវិទ្យាល័យ Ca’Foscari
ទិវាវៀតណាមនៅទីក្រុង Venice
ប្រជាជនជាច្រើនកុះករបានមកដល់ទីក្រុង Venice ដើម្បីចូលរួមទិវាវៀតណាម  (រូបថតៈTrương Anh Ngọc/Vietnam+ ) (VOVworld)-ទិវាវៀតណាមនៅទីក្រុង Venice ដោយស្ថានទូតវៀតណាមប្រចាំ នៅអ៊ីតាលីរួមផ្សំជាមួយសកលវិទ្យាល័យ Ca’Foscari និងសមាគមមិត្តភាព អ៊ីតាលី-វៀតណាមរៀបចំឡើងនាថ្ងៃទី២៣មេសា។ ប្រជាជនទីក្រុង Venice និង និស្សិតសកលវិទ្យាល័យCa’Foscari បានចូលរួមជាច្រើនកុះករ និងស្តាប់ការ ពិភាក្សាផ្លាស់ប្តូរលើបណ្តាប្រធានបទអំពីវៀតណាម ក្នុងបណ្តាសកម្មភាពផ្សេង ៗគ្នា។ ចំណុចលេចធ្លោរបស់ព្រឹត្តការណ៍នេះគឺរួមមាន សិក្ខាសាលាស្តីអំពី វប្បធម៌វៀតណាម និងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ រួមទាំងឧទ្ទេស នាមអំពីម្ហូប អាហារប្រពៃណីរបស់វៀតណាម។         ថ្លែងមតិក្នុង “ទិវាវៀតណាមនៅទីក្រុង Venice” ឯកអគ្គរដ្ឋទូតវៀតណាម ប្រ ចាំនៅអ៊ីតាលី លោក Nguyen Hoang Long បានសម្តែងគោលបំណង ជម្រុញ កិច្ច សហប្រតិបត្តិការបណ្តុះបណ្តាលរវាងវៀតណាមជាមួយសាកលវិទ្យាល័យ Ca’Foscari  និយាយដោយឡែកនិងរវាងបណ្តាសាកលវិទ្យាល័យរបស់អ៊ីតាលី និយាយរួម៕

More