ទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងកើតតានតឹង។
11/08/2012 08:12
VOV-ទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូងបាន ក្លាយទៅជាតានតឹងដោយបញ្ហាជំលោះដែនដី។

លោក Lee Myung Bak បានទៅទស្សនៈកិច្ចនៅកោះ Dokdo VOV-ទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូងបានក្លាយទៅជាតានតឹង ដោយបញ្ហាជំលោះដែនដី។ ជប៉ុននាថ្ងៃទី១០សីហាបានកោះហៅឯកអគ្គរដ្ឋ ទូតនៃប្រទេសនេះប្រចាំនៅកូរ៉េខាងត្បូងត្រឡប់ប្រទេសវិញដើម្បីប្រឆាំង ជំទាស់ដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung Bak ទៅកាន់ប្រជុំកោះ Takeshima ដែលកូរ៉េខាងត្បូងហៅថា Dokdo។ ថ្លែងមតិ ចំពោះសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសជប៉ុន Koichiro Gemba បានឲ្យដឹងថា៖ លោកនឹងជួបឯកអគ្គរដ្ឋទូតរូបនេះដើម្បីពិគ្រោះអំពីរបៀបដោះស្រាយករណី នេះ ក្នុងនោះមានបណ្ដាវិធានការដែលជប៉ុនអាចអនុវត្ត។ ខុទ្ទការល័យ ប្រធានាធិបតីក៏បញ្ជាក់ថា លោក Lee Myung Bak បានទៅទស្សនៈកិច្ចនៅ កោះ Dokdo។ នេះជាដំណើរទស្សនកិច្ចដើមដំបូងរបស់ប្រធានាធិបតីកូរ៉េ ខាងត្បូងទៅកាន់កោះនេះ។ នាថ្ងៃទី១០សីហា បណ្ដាគណៈបក្សនយោបាយ នៅកូរ៉េខាងត្បូងបានស្វាគមដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតី Lee Myung Bak និងអះអាងឡើងវិញថា ប្រជុំកោះនេះជាផ្នែកដែនដីមួយមិនអាចកាត់ផ្ដាច់ ចេញរបស់កូរ៉េខាងត្បូង៕
Related





