ទំនាក់ទំនងកម្ពុជា-វៀតណាមកាន់តែជិតស្និទ្ធជានិច្ច
20/12/2016 10:57
(VOVworld) – នារសៀលថ្ងៃទី ២០ ធ្នូ នៅជំនួបសន្ទនា ជាមួយ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលកំពុងមាន ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រធាន រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានស្វាគមន៍លទ្ធផលនៃការចរ ចាររវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ហើយមានក្តីសប្បាយរីករាយឃើញថា៖ ទំនាក់ទំនង «ប្រទេសជិតខាងល្អប្រសើ មិត្តភាពប្រពៃណី សហប្រតិបត្តិការលើ គ្រប់វិស័យ យូរអង្វែងនិងរឹងមាំ» រវាងវៀតណាមនិងកម្ពុជាបានមានការបោះ ជំហាន វិជ្ជមានក្នុងរយៈពេលកន្លងទៅ។
.jpg)
ទំនាក់ទំនងកម្ពុជា-វៀតណាមកាន់តែជិតស្និទ្ធជានិច្ច (V0V) (VOVworld) – នារសៀលថ្ងៃទី ២០ ធ្នូ នៅជំនួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីរាជរដ្ឋា ភិបាលកម្ពុជា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលកំពុងមានដំណើរ បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានស្វាគមន៍លទ្ធផលនៃការចរ ចាររវាងនាយករដ្ឋមន្ត្រីនៃប្រទេស ទាំងពីរ ហើយមានក្តីសប្បាយរីករាយឃើញថា៖ ទំនាក់ទំនង «ប្រទេសជិតខាងល្អ ប្រសើ មិត្តភាពប្រពៃណី សហប្រតិបត្តិការលើ គ្រប់វិស័យ យូរអង្វែងនិងរឹងមាំ» រវាងវៀតណាមនិងកម្ពុជាបានមានការបោះ ជំហានវិជ្ជមានក្នុងរយៈពេលកន្លង ទៅ។ ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ រដ្ឋសភាវៀតណាម ជានិច្ចកាលប្រគៀកជាមួយគណៈបក្សប្រជាជនកម្ពុជាហើយមានគោលបំណងថា៖ កម្ពុជានឹងដណ្តើមបានជ័យជំនះធំ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំ ២០១៧ និងការបោះឆ្នោតសកល ឆ្នាំ ២០១៨ ខាងមុខ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានថ្លែង អំណរគុណចំពោះរដ្ឋសភាវៀតណាមដែលបាន គាំទ្រនិងបង្កលក្ខណៈខាងគតិយុត្តិសំរាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃ ប្រទេសទាំងពីរ។ក្នុងសម័យកាលជួបការលំបាកលំបិនភាគីទាំងពីរជានិច្ចកាលស្មារ ប្រកៀកស្មារជាមួយគ្នាហើយបច្ចុប្បន្ននេះ ទោះបីជាពិភពលោកមានបំរ៉ែបំរួលដ៏ ស្មុគស្មាញក្តី ប៉ុន្តែ ទំនាក់ទំនងទ្វេភាគីគ្មានអនុភាពអមិត្តណាអាចបំបែកបានឡើយ។ ដោយមានតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួន នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន បានអះអាងនឹងអប់រំជំនាន់ជាបន្តស្វែងយល់យ៉ាងច្បាស់អំពីតំលៃ ស្លាប់រស់ក្នុងទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមក្នុងរយៈពេលកន្លងទៅ៕
Related




