VOV WorldVOV World
ទំនាក់ទំនងរវាងរុស្ស៊ីនិងអង់គ្លេសតានតឹងឡើងៗបន្ទាប់ពីការធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតរុស្ស៊ី
05/11/2016 09:17
(VOVworld) - នាថ្ងៃទី ៤ វិច្ឆិកា រុស្ស៊ីបានចេញសេចក្តី ប្រកាសដែលរិះគន់ការធ្វើបាតុកម្មនៅខាងក្រៅស្ថាន ទូតរុស្ស៊ីប្រចាំនៅក្រុងឡុង​ (អង់គ្លេស) នាថ្ងៃទី ៣ វិច្ឆិកា។
ទំនាក់ទំនងរវាងរុស្ស៊ីនិងអង់គ្លេសតានតឹងឡើងៗបន្ទាប់ពីការធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតរុស្ស៊ី
ទំនាក់ទំនងរវាងរុស្ស៊ីនិងអង់គ្លេសតានតឹងឡើងៗបន្ទាប់ពីការធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតរុស្ស៊ី (VNA) (VOVworld) - នាថ្ងៃទី ៤ វិច្ឆិកា រុស្ស៊ីបានចេញសេចក្តីប្រកាសដែលរិះគន់ការ ធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតរុស្ស៊ីប្រចាំនៅក្រុងឡុង​ (អង់គ្លេស) នាថ្ងៃទី  ៣ វិច្ឆិកា។ អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានចាត់ទុកថា៖ នេះគឺជាសកម្មភាពដែល មានឧបាយកលនយបាយមួយ របស់មជ្ឈដ្ឋានមន្ត្រីក្រុងឡុង។  អត្ថាធិប្បាយពោលខាងលើរបស់លោកស្រី ត្រូវបាននាំចេញក្នុងកាលៈទេសៈ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson ក្នុងបទសន្ទរៈកថានាពេលថ្មីៗនេះ បានអំពាវនាវធ្វើបាតុកម្ម ប្រឆាំងជំទាស់នៅខាងក្រៅស្ថានទូតរុស្ស៊ីប្រចាំនៅក្រុងឡុង។​ ចំពោះមុខ ប្រតិកម្មរបស់រុស្ស៊ី ក្រសួងការបរទេសអង់គ្លេសបានចាត់ទុកថា៖ សម្មតិកម្ម ស្តីពីការឈរ នៅខាងក្រោយការធ្វើបាតុកម្មរបស់រដ្ឋាភិបាលអង់គ្លេសគឺ ខុសឆ្គង ហើយគ្មាន ភ័ស្តុតាងណាមួយឡើយ។ ក្រសួងការបរទេសអង់គ្លេស ទទួលបានសារតាំងពី ស្ថានទូតរុស្ស៊ីប្រចាំនៅក្រុងឡុងនិងការឆ្លើយនឹង ត្រូវបានអនុវត្តតាមការកំណត់។ ក្នុងពេលនោះ នៅក្រុងម៉ូស្គូរបស់រុស្ស៊ី នាថ្ងៃទី​ ៤ វិច្ឆិកា មនុស្សចំនួន ៥០០ នាក់​បានដើរដង្ហែក្បួនប្រឆាំង ជំទាស់នៅខាងក្រៅស្ថានទូតអង់គ្លេសប្រចាំនៅទីនេះ៕ 

More