VOV WorldVOV World
ទំនាក់ទំនងវៀតណាម-ជប៉ុននឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត
16/09/2015 08:15
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សននៅជប៉ុនលើកនេះ បន្ទាប់ពីការជួប​សន្ទនាជាន់ខ្ពស់វៀតណាម-ជប៉ុន
ទំនាក់ទំនងវៀតណាម-ជប៉ុននឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត
ទំនាក់ទំនងវៀតណាម-ជប៉ុននឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត         Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សននៅជប៉ុនលើកនេះ បន្ទាប់ពីការជួប​ សន្ទនាជាន់ខ្ពស់វៀតណាម-ជប៉ុន អគ្គលេខាបក្សលោក Nguyen Phu Trong និង​ នាយករដ្ឋមន្ត្រីលោក ​Shinzo Abe បានជួបសន្ទនាជាមួយមជ្ឈដ្ឋាន​អ្នកសារ​ព័ត៌មាន​ វៀតណាមនិងជប៉ុន។ ថ្នាក់ដឹកនាំទាំងពីររូបបានជឿជាក់ថា ក្រោយ​ដំណើរ​ទស្សន កិច្ចលើកនេះ ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុននឹងអភិវឌ្ឍន៍​យ៉ាងខ្លាំងក្លាលើ គ្រប់វិស័យនិងស៊ីជម្រៅថែមទៀត។ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បាន ឲ្យដឹងថា៖         “ខ្ញុំគោរពទំនាក់ទំនងជាមួយវៀតណាម។ ខ្ញុំបានជ្រើសរើសវៀតណាម​ជា ​ប្រទេសដើមដំបូងទៅបំពេញទស្សនកិច្ចបន្ទាប់ពីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជាថ្មី ម្ដងទៀត។ ខ្ញុំនិងលោកអគ្គលេខាបានឃើញរាល់​សមិទ្ធិផលនិងការអភិវឌ្ឍន៍​ទំនាក់​ ទំនងកាន់តែល្អប្រសើររវាងជប៉ុននិងវៀតណាម។ ខ្ញុំនិងលោក​អគ្គលេខា​បានផ្លាស់ ប្តូរនិងចែករំលែកការព្រួយបារម្ភរួមអំពីសកម្មភាពផ្លាស់ប្តូរស្ថានភាព​ដើមនិងបណ្ដាល ភាពតានតឹងនៅសមុទ្រខាងកើត។”         លោកអគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាង​វៀតណាម និងជប៉ុនមិនត្រឹមតែជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅប៉ុណ្ណោះ ថែមទាំងជា ទំនាក់ទំនងរវាងមិត្តស្មោះត្រង់ទៀតផង។ លោកអគ្គលេខា Nguyen Phu Trong បាន លើកច្បាស់ថា៖ “ក្នុងដំណើរទស្សនកិច្ចលើកនេះរបស់យើងខ្ញុំគឺសំដៅបន្តជំរុញអភិវឌ្ឍន៍លើគ្រប់ វិស័យនិងស៊ីជម្រៅថែមតៀតទំនាក់ទំនងនេះដោយចំណុចស្នូលចំនួន៣គឺ ទី១បង្កើន ជំនឿជាក់នយោបាយ ទី២ជំរុញអភិវឌ្ឍន៍ស៊ីជម្រៅអំពីសេដ្ឋកិច្ចនិងទី៣​គឺ​អភិវឌ្ឍន៍ ទំនាក់ទំនងរាល់បញ្ហាដែលទាក់ទិនដល់ដំបន់និងអន្តរជាតិ។ យើងខ្ញុំ​ស្មោះត្រង់ថ្លែង អំណរគុណការជួយឧបត្ថម្ភរបស់ប្រជាជនជប៉ុនរបស់រដ្ឋាភិបាល​ជប៉ុន ពិសេសគឺក្នុង វិស័យជំនួន ODA៕”

More