ទួរគីត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួលការចរចារវាងអាមេរិក និងអ៊ីរ៉ង់
31/01/2026 08:40
(VOVWORLD) - ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃទី ៣០ ខែមករា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានបញ្ជាក់ថា ទួរគីបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីសម្របសម្រួល សំដៅកាត់បន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ។ រូបថត៖ AHMAD AL-RUBAYE/Pool via REUTERS លោក Erdogan បានសង្កត់ធ្ងន់ថា ទួរគីនឹងជួយ "បន្ថយកម្តៅ" នៃភាពតានតឹង និងការដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ។ នៅថ្ងៃដដែលនោះ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអ៊ីរ៉ង់គឺលោក Abbas Araghchi នៅទីក្រុងអ៊ីស្តង់ប៊ុល រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានបញ្ជាក់ថា "ការបន្តការចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គឺចាំបាច់ណាស់ ដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់"។ នាថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្តទាមទារឱ្យអ៊ីរ៉ង់ធ្វើការចរចា ឬប្រឈមមុខនឹងដំណោះស្រាយយោធា។ ប្រមុខ សេតវិមានបានសង្កត់ធ្ងន់ថា លោកបានធ្វើកិច្ចចរចាជាមួយអ៊ីរ៉ង់ ហើយនឹងបន្តការសន្ទនា។ យោងតាមលោក ភាគីអាមេរិកបានលើកលក្ខខណ្ឌចំនួនពីរ គឺទីក្រុងតេអេរ៉ង់ត្រូវបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមិនប្រើប្រាស់ហិង្សាដើម្បីប្រឆាំងនឹងក្រុមបាតុករក្នុងស្រុក៕
TAG
VOV/VOVworld/ទួរគី/ការចរចារ/អាមេរិក/អ៊ីរ៉ង់
Related





