Duma ជាតិរុស្ស៊ីគាំទ្រនិងជំរុញកិច្ចសហប្រតិបតិ្តការសហព័ន្ធរុស្ស៊ី-វៀតណាម
13/03/2015 07:10
(VOVworld) - ភាគីទាំង២បានផ្លាស់ប្ដូរមតិ អំពីបណ្ដា បញ្ហាដែលរួមយកចិត្តទុកដាក់ដូចគ្នាដូចជា ការអភិ វឌ្ឍន៍សេដ្ឋកិច្ច គោល នយោបាយកិច្ចការនៅក្នុងប្រ ទេសនិងបរទេសនៃប្រទេសទាំង២ ទំនាក់ទំនងរុស្ស៊ី- វៀតណាមលើវិស័យជាច្រើននិងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តទាំង២។

(VOVworld) - នាថ្ងៃទី១២ មិនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Nguyen Thanh Son បានមានជំនួបសន្ទនាជាមួយអនុប្រធាន Duma ជាតិ (ពោលគឺសភាជាន់ទាបរុស្ស៊ី)លោក Ivan Melnikov និងប្រធានគណៈបក្សកុម្មុយ និស្តរុស្ស៊ីលោក Genadi Zuganov អំពីយថាទស្សន៍សហប្រតិបតិ្តការ រវាងបក្សទាំង២ និងរដ្ឋសភានៃប្រទេសទាំង២។ភាគីទាំង២បានផ្លាស់ប្ដូរមតិ អំពីបណ្ដាបញ្ហាដែលរួម យកចិត្តទុកដាក់ដូចគ្នាដូចជា ការអភិវឌ្ឍន៍សេដ្ឋកិច្ច គោលនយោបាយកិច្ចការនៅ ក្នុងប្រទេសនិងបរទេសនៃប្រទេសទាំង២ ទំនាក់ទំនងរុស្ស៊ី-វៀតណាមលើវិស័យជា ច្រើននិងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តទាំង២។ នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតលោក Nguyen Thanh Son អនុប្រធាន Duma ជាតិ រុស្ស៊ីនិងជាអនុប្រធានគណៈបក្សកុម្មុយនិស្តរុស្ស៊ីលោក Ivan Melnikov បានសម្ដែង សុទិដ្ឋិនិយមចំពោះយថាទស្សន៍ក្នុងទំនាក់ទំនងរវាងប្រទេសទាំង២។ស្ដីពីការ ដែល វៀតណាមរៀបចំមហាសន្និបាតសហភាពអន្តរសភាពិភពលោក (IPU) លើកទី ១៣២ លោក Menikov បានឲ្យដឹងថា៖ ជំនួបសន្ទនារវាងឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Thanh Son (ខាងស្ដាំ)និងអនុប្រធាន Duma ជាតិរុស្ស៊ីនិងជាអនុប្រធានគណៈបក្សកុម្មុយនិស្តរុស្ស៊ីលោក Ivan Melnikov “គណៈប្រតិភូរដ្ឋសភារុស្ស៊ីរួមមានសមាជិកសភាជាន់ទាបផងនិងសមាជិកព្រឹទ្ធសភា ផង ដឹកនាំ ដោយលោក Kosatrov ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធស ភា នឹងចូលរួម IPU លើកនេះ។ដោយបញ្ជូនគណៈប្រតិភូ១ដ៏គួរឲ្យជឿទុកចិត្តនិងជា មិត្តស្និទ្ធស្នាលរបស់ប្រជាជន វៀតណាមដូច្នេះ យើងខ្ញុំសង្ឃឹមថា នឹងមានការរួម វិភាគទានដ៏សក្តិសមសំរាប់ជោគជ័យនៃព្រឹត្តិការណ៍ដ៏សែនសំខាន់លើកនេះ”៕
Related
More




