VOV WorldVOV World
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Azerbaijan ជូនសារតាំង
20/04/2015 08:57
(VOVworld) – នាថ្ងៃទី ១៩ មេសា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ Azerbaijan លោក Nguyen Thanh Son បានជូនសារតាំង ឡើងប្រធានាធិបតីនៃប្រទេសនេះ លោក Ilham Aliyev។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Azerbaijan ជូនសារតាំង
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Azerbaijan ជូនសារតាំង (Image: VOV) (VOVworld) – នាថ្ងៃទី ១៩ មេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Azerbaijan លោក Nguyen Thanh Son បានជូនសារតាំងឡើងប្រធានាធិបតីនៃប្រទេសនេះ លោក  Ilham Aliyev។ ក្នុងពិធីជូនសារតាំង ប្រធនាធិបតី  Azerbaijan លោក Ilham Aliyev បានជូនពរឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Thanh Son សម្រេចល្អ ភារកិច្ចការទូតរបស់ខ្លួនក្នុងអាណត្តិការងារ។ រីឯខ្លួនវិញ លោក Nguyen Thanh Son បានជូនដំណឺងថា៖ ប្រធានរដ្ឋវៀតណាម លោក   Truong Tan Sang នឹងអញ្ជើញទៅ បំពេញទស្សនកិច្ចនៅ Azerbaijan នាដើមខែឧសភាខាងមុខ ហើយសម្តែងក្តីសង្ឃឹម ថា ៖ ដំណើទស្សនកិច្ចលើកនេះនឹងបង្កើតកំលាំងពលំថ្មីនាំទំនាក់ទំនងរវាង ប្រទេសទាំង ២ អភិវឌ្ឍន៍ដ៏ស៊ីជម្រៅជាពិសេសលើវិស័យប្រេងឧស្ម័ន្ធ។ ឯកអគ្គ រដ្ឋទូតវៀតណាមក៏បានថ្លែងអំណរគុណប្រធានាធិបតីនិងរដ្ឋអំណាច Azerbaijan ដែលជានិច្ចកាលបង្កលក្ខណៈងាយស្រួលដើម្បីសហគមន៍ជនវៀតណាមសមាហរ ណកម្មរស់នៅនិងធ្វើ អាជីវកម្មដ៏ចីរភាព រួមចំណែងពង្រឹងទំនាក់ទំនងមិត្តភាព ប្រពៃណីរវាងប្រទេសទាំង ២៕

More