VOV WorldVOV World
ឯកសារ រូបថតចំនួន២០០ដែលអះអាងនូវអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa
27/01/2015 10:34
(VOVworld) - នាព្រឹកថ្ងៃទី២៧ មករា នៅសារមន្ទីខេត្ត Hoa Binh ភាគខាងជើង វៀតណាម បានសម្ពោធបន្ទប់ តាំងបង្ហាញដោយប្រធានបទ “Hoang Sa Truong Sa របស់វៀតណាម-រាល់ភស្តុតាងប្រវតិ្តសាស្ត្រ”។
ឯកសារ រូបថតចំនួន២០០ដែលអះអាងនូវអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa
(VOVworld) - នាព្រឹកថ្ងៃទី២៧ មករា នៅសារមន្ទីខេត្ត Hoa Binh ភាគខាងជើងវៀត ណាម បានសម្ពោធបន្ទប់តាំងបង្ហាញដោយប្រធានបទ “Hoang Sa Truong Sa របស់ វៀតណាម-រាល់ភស្តុតាងប្រវតិ្តសាស្ត្រ”។នៅទីនេះ ការតាំងបង្ហាញ​ឯកសារ រូបថត ប្រវតិ្តសាស្ត្រចំនួន២០០ រួមមានផែនទីបុរាណរបស់វៀតណាមនិងលោក ខាងលិច អំពីវៀតណាម ផែនទីបុរាណរបស់លោកខាងលិចអំពីចិន ផែនទីបុរាណ របស់ចិន និងរាជក្រិត្យនៅរាជកាល Nguyen របស់វៀតណាមរួមជាមួយឯកសារ ភស្តុតាង ផ្សេងៗទៀត ដែលបង្ហាញច្បាស់អធិបតេយ្យភាពរបស់វៀតណាមចំពោះ ប្រជុំ កោះទាំង២គឺប្រជុំកោះ Hoang Sa និង Truong Sa។ បណ្ដាសិស្សានុសិស្សកំពុងសរសេរអារម្មណ៍របស់ខ្លួនបន្ទាប់ពី ទស្សនាភស្តុតាង (រូបថត៖baohoabinh.com.vn) ក្នុងរយៈពេល៦ខែខាងមុខ ខេត្ត Hoa Binh និងរៀបចំការតាំងពិព័រណ៍ចល័ត នៅ ឃុំ ស្រុកនានានៅតំបន់ដាច់ស្រយាល ដើម្បីជនរួមជាតិជនជាតិភាគតិចក្នុង ខេត្ត ទាក់ទងនឹងភស្តុតាងប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា ដែលអះអាងនូវអធិបតេយ្យ ភាព របស់វៀតណាមចំពោះប្រជុំកោះ​ Hoang Sa និង Truong Sa៕

More