EU ឯកភាពដំណើរការបន្ថែមសន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីវិបត្តិជនអន្តោប្រវេសន៍មួយទៀត
16/09/2015 07:12
(VOVworld) – នាថ្ងៃទី ១៥ កញ្ញា មជ្ឈដ្ឋានមន្ត្រីសហភាព អឺរ៉ុប (EU) បានឲ្យដឹង ថា៖ បណ្ដារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ EU នឹងរៀបចំសន្និសីទជាបន្ទាន់ស្តីពីវិបត្តិ ជនអន្តោ ប្រវេសន៍នៅប្លុកនេះ នាថ្ងៃទី ២២ កញ្ញា ខាងមុខ បន្ទាប់ ពីមិនអាចទទួល បានកិច្ចព្រមព្រៀងអំពីការបែងចែក ជនចំណាកស្រុកថ្មីចំនួន ១៦០ ពាន់នាក់នា ដើមសប្តាហ៍កន្លងទៅ។

EU ឯកភាពដំណើរការបន្ថែមសន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីវិបត្តិជនអន្តោប្រវេសន៍មួយទៀត (Image: VNA) (VOVworld) – នាថ្ងៃទី ១៥ កញ្ញា មជ្ឈដ្ឋានមន្ត្រីសហភាពអឺរ៉ុប (EU) បានឲ្យដឹង ថា៖ បណ្ដារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ EU នឹងរៀបចំសន្និសីទជាបន្ទាន់ស្តីពីវិបត្តិ ជនអន្តោប្រវេសន៍នៅប្លុកនេះ នាថ្ងៃទី ២២ កញ្ញា ខាងមុខ បន្ទាប់ពីមិនអាចទទួល បានកិច្ចព្រមព្រៀងអំពីការបែងចែកជនចំណាកស្រុកថ្មីចំនួន ១៦០ ពាន់នាក់នា ដើមសប្តាហ៍កន្លងទៅ។ ស្តីពីបញ្ហានេះដែរ គណៈកម្មាធិការអឺរ៉ុប EC នឹងផ្តល់ ប្រាក់ចំនួន ៦ ពាន់អឺរ៉ូ (ស្មើរនឹង ៦៨០០ ដុល្លាអាមេរិក) សំរាប់ជនចំណាកស្រុក ម្នាក់ៗ។ មុននោះ នាថ្ងៃទី ១៥ កញ្ញា ក្នុងការ សន្ទនាតាមទូរស័ព្ទជាមួយប្រធាន EC លោក Donald Tusk អាល្លឺម៉ង់និងអូទ្រីស បានអំពាវនាវឲ្យ EU រៀបចំ សន្និសីទកំពូលពិសេសសំដៅដោះស្រាយវិបត្តិចំណាកស្រុកធ្ងន់ធ្ងរបំផុត គិតតាំងពីសង្គ្រាមលោកទី ២ មក៕
Related




