VOV WorldVOV World
EU ជំរុញឲ្យក្រិកបង្កើនការគ្រប់គ្រងខ្សែព្រំដែននៅខាងក្រៅប្លុក
03/02/2016 07:31
(VOVworld) - នាថ្ងៃទី២ កុម្ភៈ សហភាពអឺរ៉ុប (EU) បាន ជំរុញឲ្យកិ្រកមានសកម្មភាពជាក់ស្ដែងសំដៅត្រួត ពិនិត្យរលកជនចំណាកស្រុកដែលកំពុងហូរមកឆ្នេរ សមុទ្រនៃប្រទេសនេះ ព្រមទាំងការពារខ្សែព្រំដែន នៅខាងក្រៅប្លុកទាំងមូល។
EU ជំរុញឲ្យក្រិកបង្កើនការគ្រប់គ្រងខ្សែព្រំដែននៅខាងក្រៅប្លុក
ជនចំណាកស្រុកមកកាន់កោះ​ Lesbos របស់ក្រិកក្រោយពីធ្វើដំណើរឆ្លងសមុទ្រ Aegean របស់ទួរគី (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២ កុម្ភៈ សហភាពអឺរ៉ុប (EU) បានជំរុញឲ្យកិ្រកមានសកម្មភាព ជាក់ស្ដែងសំដៅត្រួតពិនិត្យរលកជនចំណាកស្រុកដែលកំពុងហូរមកឆ្នេរសមុទ្រនៃ ប្រទេសនេះ ព្រមទាំងការពារខ្សែព្រំដែននៅខាងក្រៅប្លុកទាំងមូល។ គណៈកម្មាធិ ការអឺរ៉ុប (EC) បានស្នើរឲ្យក្រិករឹតបន្តឹងដំណើរការចុះបញ្ជីជនភៀសខ្លួនដូចជា យកស្នាមម្រាមដៃនិងប្រៀបធៀបព័ត៌មានឯកជនរបស់ជនភៀសខ្លួនជាមួយមូល ដ្ឋានទិន្នន័យសន្តិសុខនានា។ក្រៅពីនោះ​ ក្រិកក៏ត្រូវរៀបចំលំនៅដ្ឋានឲ្យសមស្រប សំរាប់ជនភៀខ្លួនក្នុងរយៈពេលរងចាំធ្វើបែបបទសុំជ្រកកោន ព្រម ទាំងដាសតឿន ការបញ្ជូនវិលត្រឡប់វិញចំពោះករណីត្រូវបដិសេធនិងរឹតបន្តឹង ការយាមល្បាតខ្សែ ព្រំដែនផងដែរ៕

More