EU បដិសេធចលនាប្រដាប់អាវុធឥស្លាម Hezbollah នៅលីបង់ចូលក្នុងបញ្ជីរាយនាមអង្គការភារវកម្មអន្តរជាតិ
25/07/2012 11:06
សហភាពអឹរ៉ូប (EU ) នាថ្ងៃទី ២៣ កក្កដា បានបដិសេធ សំណើរបស់អ៊ីស្រាអែល គឺបញ្ចូលចលនាប្រដាប់ អាវុធឥស្លាម Hezbollah នៅលីបង់ ចូលក្នុងបញ្ជីរាយ នាមអង្គការភារវកម្មអន្តរជាតិ។

សហភាពអឹរ៉ូប (EU ) នាថ្ងៃទី ២៣ កក្កដា បានបដិសេធសំណើរបស់អ៊ីស្រាអែលគឺបញ្ចូល ចលនាប្រដាប់អាវុធឥស្លាម Hezbollah នៅលីបង់ ចូលក្នុងបញ្ជីរាយនាមអង្គការភារវកម្ម អន្តរជាតិ។ ថ្លែងមតិនៅសន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំ របស់សម្ព័ន្ធសមាគម EU - អ៊ីស្រាអែលលោក Avigdor Lieberman ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល បានចាត់ទុកថា៖ បានដល់ពេលវេលា បញ្ជូន Hezbollah ចូលក្នុងបញ្ជីរាយ នាមភេរវកម្មរបស់ទ្វីបអឺរ៉ូប។ តាមលោក Avigdor Lieberman អ៊ីស្រាអែលមានភ័ស្តុតាង ជាក់ស្ដែងថា hezbollah ជាមេគំនិតនៅខាងក្រោយ បណ្ដាការវាយប្រហារភារវកម្ម ។ នាពេលនោះ លោកស្រី Erato Kozakou – Marcoullis រដ្ឋមន្ត្រីការបរទេស សាធារណះ រដ្ឋសាយប្រើស ប្រទេសកាន់តួនាទីជាប្រធាន ប្តូរវេណ របស់EU បានអោយដឹងថា៖ សំណើនេះរបស់អ៊ីស្រាអែលត្រូវទទួលបានការយល់ព្រមរបស់ក្រុមប្រឹក្សារ EU ៕
Related





