EU ដាក់ទណ្ឌកម្មទៅលើរដ្ឋអំណាចយោធាថៃ
24/06/2014 06:34
Vovworld-រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) នាថ្ងៃទី២៣មិថុនាបានថ្កោលទោសការដែលកងទ័ពថៃធ្វើពលប្រហារមុននេះ១ខែ

EU ដាក់ទណ្ឌកម្មរដ្ឋអំណាចយោធាថៃ (vietnamplus.vn) Vovworld-រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) នាថ្ងៃទី២៣មិថុនាបានថ្កោលទោសការដែលកងទ័ពថៃធ្វើពលប្រហារមុននេះ១ខែ និងឯកភាពអំពីវិធានការដាក់ទណ្ឌកម្មទៅលើរដ្ឋអំណាចយោធានៅប្រទេសអាស៊ី- អាគ្នេយ៍នេះ។ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេស EU ចំនួន២៨បានលើកច្បាស់ថា សហភាពនេះផ្អាកជាបណ្ដោះអាសន្នដំណើរទស្សនកិច្ចជាផ្លូវការទៅថៃនិងផ្អាកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូរនិងសហប្រតិបត្តិការ ជាមួយបាងកក។ បណ្ដារដ្ឋមន្ត្រីនៅសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងក្លាអំពីបំរ៉ែបំរួល នៃស្ថានភាពនៅថៃនិងសង្កត់ធ្ងន់ថា មជ្ឈដ្ឋានអ្នកយោធាត្រូវស្ដាដំណើរការ ប្រជាធិបតេយ្យស្របច្បាប់និងរដ្ឋធម្មនុញ្ញតាមរយៈការបោះឆ្នោតគួរឲ្យទុកចិត្តនិង លើគ្រប់វិស័យ។ EU ក៏ដាស់តឿនរដ្ឋអំណាចយោធាថៃគោរពសិទ្ធិមនុស្សសិទ្ធិសេរី ភាព ទន្ទឹមនឹងនោះព្រមាននឹងពិនិត្យឡើងវិញទំនាក់ទំនងជាមួយថៃរាប់ទាំងអនុវត្តវិធានការយ៉ាងខ្លាំងក្លាជាងចំណុះទៅលើបំរ៉ែបំរួលនៃស្ថានភាពនៅប្រទេសនេះនា ពេលខាងមុខ៕
Related




