(VOV)_កិច្ចប្រជុំរវាងក្រុមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ តំបន់ចាយប្រាក់អឺរ៉ូ​​(Eurogroup)
និងក្រិកបានបញ្ចប់នៅទីក្រុង Brussels នាព្រឹកថ្ងៃទី១៧ កុម្ភះ តាម​ម៉ោង​វៀតណាម
ប៉ុន្តែមិនទទួលបានការព្រមព្រៀងចុងក្រោយ ស្ដីពីកម្មវិធីផ្តល់ជំនួយសំរាប់ក្រិកទេ។
ថ្លែងមតិជាមួយ​មជ្ឈដ្ឋានអ្នកសារព័ត៍មាន បន្ទាប់ពីសន្និសីទ​ បណ្ដាថ្នាក់ដឹកនាំអឺរ៉ុប
បានចាត់ទុកថា៖ ក្រិកអាចស្នើពន្យាពេលសងបំណុលដើម្បីចៀសវាងស្ថានភាព
ធន្ស័យ ហើយ​នាំមកនូវផលវិបាកអាក្រក់សំរាប់ខឿនសេដ្ឋកិច្ច​៕