VOV WorldVOV World
Festival ឥណ្ឌានៅវៀតណាមបានបើកជាផ្លូវការ
06/03/2014 07:48
(VOVworld) – នាយប់ថ្ងៃទី ៥ មិនា Festival ឥណ្ឌា នៅវៀតណាម បានបើកជាផ្លូវការនៅទីក្រុងហាណូយ។
Festival ឥណ្ឌានៅវៀតណាមបានបើកជាផ្លូវការ
នាយប់ថ្ងៃទី ៥ មិនា Festival ឥណ្ឌានៅវៀតណាមបានបើកជាផ្លូវការនៅទីក្រុងហាណូយ។  (Image: Vietnam+) (VOVworld) – នាយប់ថ្ងៃទី ៥ មិនា Festival ឥណ្ឌា នៅវៀតណាម បានបើកជាផ្លូវការ នៅទីក្រុងហាណូយ។ ថ្លែងមតិនៅពិធីនេះ អនុរដ្ឋមន្ត្រីក្រសួហវប្បធម៌ កីឡានិង ទេសចរណ៍ លោក Vuong Duy Bien បានសង្កត់ធ្ងន់ថា៖ ពិធីបុណ្យឥណ្ឌានៅ វៀតណាមគឺជាសក្ខីភាពដ៏រស់រវើកអំពីការផ្លាស់ប្តូរទំនាក់ទំនងវប្បធម៌រវាង វៀតណាមនិងឥណ្ឌា។ ព្រឹត្តិការណ៍វប្បធម៌នេះរួមចំណែកជំរុញទំនាក់ទំនង មិត្តភាពដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌា។ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ឥណ្ឌា លោក Ravindra Singh ក៏បានអះអាងដែរថា៖ ឥណ្ឌាជានិច្ចកាលចាត់ទុកវៀតណាម គឺជាដៃគូសំខាន់ក្នុងគោលនយោបាយឆ្ពោះទៅខាងកើត ក្នុងក្របខ័ណ្ឌអាស៊ាន និងបណ្ដាយន្តការផ្សេងៗទៀត។ ឥណ្ឌាបានសម្រេចបង្កើតមណ្ឌលវប្បធម៌នៅ វៀតណាមនាឆ្នា ២០១៤ សំដៅបង្កើនវត្តមានខាងវប្បធម៌នៅវៀតណាមនិងរួម ចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍ចំណងមិត្តភាពរវាងប្រទេសទាំង ២។ Festival ឥណ្ឌានៅវៀតណាមនឹងបញ្ចប់នាថ្ងៃទី ១៥ មិនា ឆ្នាំ ២០១៤៕

More