G20មានសុទិដ្ឋិនិយមអំពីយថាទស្សន៍កំណើនសេដ្ឋកិច្ចពិភពលោក
18/04/2015 08:34
(VOVworld)-ក្នុងសេចក្តីថ្លែងការណ៍រួមនាថ្ងៃទី១៧ មេសា ក្រោយរយៈពេល២ថ្ងៃ នៃសន្និសីទនៅរដ្ឋ ធានីវ៉ាស៊ីនតោនរបស់អាមេរិក

ទិដ្ឋភាពនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថនៃក្រុមប្រទេសG20 នាថ្ងៃទី១៧មេសា (រូបថតៈ THX/ TTXVN ) (VOVworld)-ក្នុងសេចក្តីថ្លែងការណ៍រួមនាថ្ងៃទី១៧មេសា ក្រោយរយៈពេល២ថ្ងៃ នៃសន្និសីទនៅរដ្ឋធានីវ៉ាស៊ីនតោនរបស់អាមេរិក មជ្ឈដ្ឋានហិរញ្ញវត្ថុនៃក្រុមបណ្តា ប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញពិភពលោក G20 បានវាយតម្លៃខ្ពស់ ចំពោះសញ្ញាសេដ្ឋកិច្ចវិជ្ជមាននៅបណ្តាប្រទេសអភិវឌ្ឍន៍។ជាក់សែ្តងគឺ យថាទស្សន៍នៃខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ជាពិសេសនៅតំបន់ចាយប្រាក់អឺរ៉ូ និង ជប៉ុនត្រូវបានកែលំអនាពេលថ្មីៗនេះ។ ក្នុងពេលជាមួយគ្នានោះ អាមេរិកនិងអង់ គ្លេស បន្តជាចំណុចភ្លឺ ពេលទទួលបានល្បឿនកំណើនអភិវឌ្ឍន៍រឹងមាំ។ ដោយ ហេតុនេះ សេចក្តីប្រកាសកំណត់កំណើនសេដ្ឋកិច្ចនៅបណ្តាប្រទេសត្រូវបានពង្រឹង រួមចំណែកជួយឧបត្ថម្ភស្តារខឿនសេដ្ឋកិច្ចសកលឲ្យខ្លាំងក្លារថែមទៀត។ នៅសម័យប្រជុំបណ្តាប្រទេស G20 ក៏បានអំពាវនាវមូលនីធិហិរញ្ញវត្ថុ (IMF) បង្កើនការខំប្រឹងប្រែងសំដៅដាស់តឿនរដ្ឋសភាអាមេរិកអនុម័តលើកម្មវិធីកំណែ ទម្រង់ IMF ព្រមទាំង IMF ត្រូវស្វែងរកដំណោះស្រាយជំនួសជាបណ្តោះអាសន្ន ដើម្បីអនុវត្តបណ្តាកម្មវិធីកំណែទម្រង់៕
Related




