VOV WorldVOV World
គិត្យានុភាពរបស់វៀតណាមជាកត្តាដ៏ធំធេងក្នុងខឿននយោបាយពិភពលោក
04/10/2013 07:10
(VOVworld)-ប្រការនេះត្រូវបានអះអាងក្នុងអត្ថបទសរសេររបស់អ្នកកាសែត រុស្ស៊ី Pavel Vinoradov ដែលបានចុះផ្សាយលើទស្សនាវដ្តី “ពិភពលោកពហុ​ពូល”
គិត្យានុភាពរបស់វៀតណាមជាកត្តាដ៏ធំធេងក្នុងខឿននយោបាយពិភពលោក
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ថ្លែងមតិនៅមហាសន្និបាតអ.ស.ប (រូបថតៈTTXVN ) (VOVworld)-ប្រការនេះត្រូវបានអះអាងក្នុងអត្ថបទសរសេររបស់អ្នកកាសែត រុស្ស៊ី Pavel Vinoradov ដែលបានចុះផ្សាយលើទស្សនាវដ្តី “ពិភពលោកពហុ​ពូល” (រុស្ស៊ី) នាថ្ងៃទី៣តុលា បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម លើឆាកអន្តរជាតិ ព្រមទាំងបទថ្លែងមតិរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ក្នុងសម័យ ពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអ.ស.បជាថ្មីៗ នេះផងដែរ។ ទំព័រ កាសែតនេះបានសង្កត់ធ្ងន់ថា ពិភពលោកទទួល​ស្គាល់សម្លេងរបស់វៀតណាម ដោយប្រៀបស្មើរនឹងបណ្តាប្រទេសដែលមាន ឥទ្ធិពលផ្សេងទៀតលើពិភពលោក។ ទទួលបានតួនាទីនេះគឺដោយសារ វៀតណាមសម្រេចបានសមិទ្ធិយ៉ាងធំធេងក្នុងការ អភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម។ ទោះបីជាវៀតណាមទើបនឹងចូលរួមអ.ស.បអំឡុង ៣៦ឆ្នាំ ប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមបានមានការរួមវិភាគទានគួឲ្យគត់សម្គាល់ក្នុងការពង្រឹង តួនាទី និងបើកទូលាយតួនាទីស្នូលក្នុងអង្គការធំបំផុតលើពិភពលោកនេះដែរ។         កិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយអ.ស.ប បានក្លាយទៅជា និមិត្តរូប ១ រួមផ្សំធ្វើសកម្មភាពក្នុងការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម វប្បធម៌ជាដើម។ កាសែតនេះ ក៏អះអាងថា កំណាត់ផ្លូវក្នុងអំឡុង ៣៦ឆ្នាំដែលវៀតណាមឆ្លងកាត់ជា បទពិសោធន៌ ពិសេសនិងថ្លៃថ្នូសម្រាប់ប្រទេសមួយចំនួនសិក្សារៀនសូត្រតាម៕                

More